ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ រៀបចំកម្មវិធីប្រកាសបើកយុទ្ធនាការ ស្តីពីការងារចុះជួយដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់

10 ខែ មុន 144 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃ ច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨

រដ្ឋបាលខណ្ឌដូនពេញ រៀបចំកម្មវិធីប្រកាសបើកយុទ្ធនាការ ស្តីពីការងារចុះជួយដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ដាក់ពាក្យស្នើសុំប្រកាសទទួលស្គាល់ជាជនអន្តោរប្រវេសន្ត និងដាក់ពាក្យស្នើសុំប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារទី៣ ដោយមានការអញ្ជើញចូលរួមពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ, លោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងទទួលផែនអន្តោប្រវេសន៍, លោក ហួត ចាន់យ៉ាន់រ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ, តំណាងកុងស៊ុលវៀតណាមប្រចាំខណ្ឌដូនពេញ, លោក លោកស្រីចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និង លោកនាយរងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកម្លាំងនគរបាលជំនាញពាក់ព័ន្ធទាំងអស់ក្នុងខណ្ឌដូនពេញ ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!