ព្រឹតិ្តការណ៍ថ្មីៗ

រយៈពេល ៣ថ្ងៃ ចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុ ជិត ៩ម៉ឺននាក់

1 ឆ្នាំ មុន 103 តូ សុផល

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រីី​ ណុប​ បញ្ញា​ ស្នងការរងទទួលការងារទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា

ក្នុង​រយៈពេល ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម​ មាន​ភ្ញៀវ​ទេសចរណ៍​ចំរុះ​ជាតិ​សាសន៍​ មកកម្សាន្តខេត្តព្រះសីហនុ មានចំនួន​ ៨៨.០០០​នាក់​ កេីនឡើង ៦ភាគរយ ប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៩.០៥០នាក់ កើន ៦,​១ភាគរយ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨.៩៥០នាក់ កើន ៥,​២៩ភាគរយ ។

ភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះ និងរមណីដ្ឋាន​នានាក្នុងខេត្តព្រះសីហនុ មានចំនួន​ ៩.០០៦នាក់ កើន ៧,​៧៦ភាគរយ ក្នុងនោះភ្ញៀវជាតិ​មានចំនួន ៤.៣០៥នាក់ កើនឡើង ៥.២៥ភាគរយ និង​ភ្ញៀវអន្តរជាតិ ៤.៧០១នាក់ កើនឡើង ២.៩៣ភាគរយ ។ -​ រមណីដ្ឋានពិកនិក​ ស្រុកកំពង់សិលាមានភ្ញៀវចំនួន ១.២២០នាក់ ។ – រមណីដ្ឋានថ្មរូង​ ស្រុកកំពង់សិលា មានភ្ញៀវចំនួន ២.១៨០នាក់ ។ – រមណីដ្ឋានក្បាលឆាយ​ ក្រុងព្រះសីហនុ មានភ្ញៀវចំនួន ៦.៦៧១នាក់ ។

លោក​ឧត្តម​សេនីយ៍ត្រី​ ណុប បញ្ញា​ បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ ៣ថ្ងៃ​កន្លង​មក​នេះ​ សភាព ការណ៍សន្តិសុខ សណ្តាប់​ធ្នាប់​សាធា រណៈត្រូវ​បាន​រៀបចំ​គ្រប់គ្រង​ ការ​ពារ​ និងរិតបន្តឹងបានយ៉ាងល្អប្រសើរតាម​ផែនការ​ និង​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំង​នគរបាលគ្រប់ផ្នែក ជំនាញបានចេញប្រតិបត្តិការល្បាតតាមគោលដៅ និង​ភូមិ​សាស្ត្រ​ក្នុងខេត្តព្រះសីហនុ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!