ព្រឹតិ្តការណ៍ថ្មីៗ

ឡាន​បែន​ដឹក​ដី​​ ចុះចំណោទ​លឿន​ខ្លាំង​ហ្វ្រាំង​មិន​ស៊ី​បុក​ទ្រូងផ្លូវ​ តៃកុង​លោត​ចុះ​ បោកចូលប្រឡាយទឹក ស្លាប់​ 

1 ឆ្នាំ មុន 308 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​៖ នៅ​រសៀល​ថ្ងៃទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ វេលាម៉ោង​១៥:៣០​នាទី​ លើ​វិថី​ផែ​​ ចំណោទ​លោក​យាយ​ម៉ៅ​ ស្ថិតនៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយខ្លួនឯង​ រថយន្ត​បែន​ដឹកដី​ខ្សាច់​​១គ្រឿង​ម៉ាក​HYUNDAI​ ពណ៌​ស​ ពាក់ផ្លាកលេខ​ស្វាយរៀង​3A-0384​ (ភ្លាម​ៗនៅ​មិនទាន់​ស្គាល់​ អត្តសញ្ញាណ​អ្នកបើកបរ)​ មាន​ទិសដៅពី​ឃ្លាំង​លើ​ ឆ្ពោះមក​កែងរ៉ា​ ដល់ចំណុចខាងលើ​ ផ្លូវ​ចុះចំណោទ​ខ្លាំង​ ហ្វ្រាំង​មិន​ជាប់​ រថយន្ត​ក៏បាន​រ៉េចង្កូត​មក​ខាង​ឆ្វេងបុកនឹង​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​ ពេល​នោះ​ អ្នក​បើកបរ​ បាន​លោត​ចេញ​ពី​ក្នុង​រថយន្ត​ធ្លាក់ចូល​ប្រឡាយ​ទឹក​ចិញ្ចើម​ថ្នល់ បណ្តាល​ឲ្យ​បោក​ ស្លាប់​ នៅ​នឹង​កន្លែង​កើតហេតុ​។ 


សមត្ថកិច្ច​ជំនាញ​ បាន​ដឹក​សាកសព​ជនរងគ្រោះ​ ទៅ​តំកល់​ទុក​នៅ​វត្ត​ឥន្ទញ្ញាណ​ ហៅ​ វត្ត​ក្រោម​ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​ មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​។ ​
រថយន្ត​គ្រោះ​ថ្នាក់​នេះ​ សមត្ថកិច្ច​កំពុង​ចាត់ចែង​ស្ទូច​យកចេញ​ពី​កន្លែង​កើត​ហេតុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!