ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមន្ត្រីយោធាម្នាក់តាមដីកាតុលាការ ពីបទប្រើប្រាស់ស្លាកលេខក្លែងក្លាយ

4 ខែ មុន 997 តូ សុផល

កំពង់ស្ពឺ៖ ព្រឹកថ្ងៃច័ន្ទ 0៥កើត​ ខែផល្គុន ឆ្នាំរកា ស-ព ២៥៦១ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ​ ឆ្នាំ២០១៨

នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង​ ឃុំគីរីវន្ត័ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការណ៏ ជាមួយកំលាំង​ការិយាល័យពត៏មាន​ នឹង​សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ដោយមានការសម្របសម្រួល ពីលោក កែវសុធា ព្រះរាជអាជ្ញាអម សាលាដំបូង​ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ យឹមសុកាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខងារយោធា នៅអង្គភាពបញ្ជាការដ្ឋានកងរថក្រោះមានឋានន្តរសក្តិអនុសេនីយ៏ទោ តាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ងិន ពេជព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ពីបទប្រើប្រាស់រថយន្តពណ៏ត្រេអ៉ីនឹងក្លែងស្លាកលេខ​ ដែលមានលេខ​០៣៤អ-យ-ព ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ។


បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញខេត្តកំពង់ស្ពឺប្រគល់ទៅអោយកំលាំងជំនាញ លើផ្ទៃប្រទេសដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ