ព្រឹតិ្តការណ៍ថ្មីៗ

មិនដឹង? បើករថយន្តទៅបុកគូទកុងទីន័រដឹកត្រាក់ទ័រពេញទំហឹង បោកក្បាលផ្ទប់នឹងដៃចង្កូតរបួសធ្ងន់

1 ឆ្នាំ មុន 169 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Highlander មួយគ្រឿងក្នុងល្បឿនយ៉ាហលឿន​ ហើយជ្រុលទៅបុកគូទរថយន្តកុងទីន័រ ដឹកអាត្រាក់​ទ័រ កំពុងឈប់ស្តុបពេញទំហឹង បណ្តាលឲ្យអ្នកបើកបរបោកក្បាលនិងកញ្ចក់រថយន្ត រងរបួសធ្ងន់ ។
‎ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ​ កើតឡើងនៅវេលា ម៉ោង១០:៤០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឯមសិក្សាទួលគោក​ តាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុបន្តិច មានរថយន្តកុងទីន័រ ម៉ាកហុីយ៉ាន់ដាយ មួយគ្រឿង ពាក់ស្លាកលេខ​ភ្នំពេញ 3B-1769 បានដឹកអាត្រាក់ទ័រ បានធ្វើដំណើរទិសដៅពីជើងទៅត្បូង​ តាមផ្លូវ២៨៩ ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវលេខ៥៦៦ ក៏បានឈប់រងចាំភ្លើងស្តុបក្រហម ភ្លាមនោះស្រាប់តែមានរថយន្ត Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-5973 បើកបរដោយបុរសម្នាក់​ (មិនស្គាល់អត្តសញ្ញាណម្នាក់) ទិសដៅធ្វើដំណើស្របគ្នា មកពីក្រោយក្នុងល្បឿនយ៉ាងលឿន ដោយមិនថាអ្នកបើកបរកំពុងធ្វើអ្វីទេ បានបើកទៅបុករថយន្តដឹកអាត្រាក់ទ័រពីក្រោយ​ពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យអ្នកបើកបរបោកក្បាល និងកញ្ចក់រថយន្ត ផ្ទុះពោងសុវត្ថិភាពរងរបួសធ្ងន់ ចំណែករថយន្ត Highlander ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។
‎​
ក្រោយកើតហេតុភ្លាមៗ​ ជនរងគ្រោះជាអ្នកបើករថយន្ត Highlander ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះ ។

ដោយឡែករថយន្តទាំងពីគ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ដកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែង រួចស្ទូចនិងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅ​ការិយាល័យ​នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ពេលក្រោយ ៕ AhBoYz៚

https://www.facebook.com/tnn.com.kh/videos/924385324404657/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!