ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តស្លាកលេខ ខ.ម បុកម៉ូតូនារីជនជាតិហ្វីលីពីនគាបចូលក្រោមរថយន្ត របួសធ្ងន់!

1 ឆ្នាំ មុន 87 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តតូយូតាហ៊ីលុចមួយគ្រឿងបុកជាមួយម៉ូតូបើកបរដោយនារីម្នាក់ជាជនជាតិហ្វីលីពីនម្នាក់បណ្តាលឲ្យម៉ូតូគៀបចូលក្រោមរថយន្តហើយបណ្តាលឲ្យនារីម្នាក់រងរបួសដាច់សាច់ខ្មងជើងខាងឆ្វេង ។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចម្ដុំលូទឹកស្អុយ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនារីម្នាក់ជាជនជាតិហ្វីលីពីនជិះម៉ូតូម៉ាកវេវពណ៌សពាក់ស្លាកលេខភ្នំពេញ 1BW-2507 ជិះតាមបណ្តោយផ្លូវ ១០៥ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកក្នុងល្បឿនលឿនក៏ទៅផុតនៅរថយន្តមកតាមពីក្រោយមួយទៀតម៉ាកតូយ៉ូតាហ៊ីលុចពាក់ស្លាកលេខខេមរភូមិន្ទ09 2-0953 បើកបរដោយបុរសម្នាក់បុកចំម៉ូតូនារីម្នាក់ជាជនជាតិហ្វីលីពីនបណ្តាលឲ្យម៉ូតូគាបចូលក្រោមរថយន្តនឹងនារីម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅផ្នែកចរាចរណ៏ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ