ព្រឹតិ្តការណ៍ថ្មីៗ

ចូលឆ្នាំចិន! ខឹងគេបោះកំប៉ុងត្រូវ ដកកាំភ្លើងបាញ់មួយគ្រាប់ អួតស្រីស្នេហ៍ រួចរត់គេចខ្លួនបាត់ ផ្អើលជ្រោយចង្វារ!

3 ខែ មុន 1143 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសជើងខ្លាំងម្នាក់ដែលគេអះអាងថាមានឈ្មោះទ្រី ហៅតាប៉ោង បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ នៅមុខស្រីស្នេហ៌ ដែលកំពុងអង្គុយផឹកជាមួយគ្នាពេលខឹងអ្នកជិតខាងដែលបោះកំប៉ុងពីលើផ្ទះមកត្រូវក្បាល ។

ហេតុការណ៍បាញ់បោះយ៉ាងសេរីនេះកើតឡើងនៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមុខចំណុចមុខបន្ទប់ជួលលេខ៤ ខាងមុខ ភោជនីយដ្ឋាន “ម៉ែក្មេក” ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

នារីដែលជាស្រីស្នេហ៍អង្គុុយផឹកជាមួយមានឈ្មោះ យ៉ុន សុីម អាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងលើ ។ ចំណែកឯបុរសដែលបាញ់បោះសេរីនោះ មានឈ្មោះទ្រី ហៅតាប៉ោង មានអាយុប្រហែលជាង៤០ឆ្នាំ ។

បើតាមនារីដែលជាស្រីស្នេហ៍អង្គុុយផឹកជាមួយមានឈ្មោះយ៉ុន សុីម បាន ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅម៉ោងជាង ៨យប់ ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៨ខ្លួនបានអង្គុយផឹកស្រាជាមួយជនបង្ក រហូតដល់ម៉ោងកើតហេតុគឺ ពេលនោះក៏មានអ្នកជួលបន្ទប់ នៅខាងលើ បានគប់សំបកកំប៉ុង ចំក្បាលជន បង្ក បានធ្វើអោយជនបង្កខឹង ភ្លាមៗនោះជន បង្ក បានឡើងទៅសួរនាំ ក៏បានប៉ះសំដីគ្នា ពេលនោះជនបង្កបានបាញ់១គ្រាប់ ឡើងទៅលើ រួចបានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយកើតហេតុនារីដែលជាស្រីស្នេហ៌អង្គុយជាមួយជន បង្កត្រូវបានសមត្ថកិច្ចអញ្ជើញទៅកាន់ប៉ុស្តិ៍ ជ្រោយចង្វារ ដើម្បីសួរនាំបន្ថែម ៕ AhBoYz៚

   

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ