ព្រឹតិ្តការណ៍ថ្មីៗ

ចូលឆ្នាំចិនស្ងាត់! រឹតកកាប់ប្លន់ រថយន្តតាក់ស៊ីក្រហម បានសម្រេចហើយ តែពេលដឹងថាមាន GPS បើករថយន្តយកមកប្លុងចោល នៅជិតផ្សារថ្មី

4 ខែ មុន 1063 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តតាក់ស៊ីត្រូវបាន ជនសង្ស័យរឹតក កាប់ប្លន់បានសម្រេច ហើយព្យាយាមបើករត់គេចខ្លួនតែដល់ពេលដឹងថារថយន្តមាន GPS និងមានអ្នកដេញតាមទៀតនោះ ក៏សម្រេចចិត្តបើករថយន្តយកមកប្លុងចោល ហើយរត់គេចខ្លួនបាត់ស្រមោល ។

ករណីប្លន់នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ និងយករថយន្តមកប្លុងចោលនៅផ្លូវ៦១ សង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ាញ់ សុខគា អាយុ ២១ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ីក្រហម ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងថ្លឹងសង្កាត់ ចោមចៅ១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តព្រះសីហនុ ។

បើតាមសាក្សីនៅកន្លែងកើតហេតុនិងជាអ្នកជួយដេញតាម បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានហៅរថយន្តតាក់ស៊ីក្រហម ម៉ាកកាមរីបាឡែន ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AF-6237 ហើយជនសង្ស័យជិះខាងក្រោយ រហូត មកដល់ត្រង់សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ ជនសង្ស័យប្រាប់ឲ្យឈប់ម៉ាភ្លេត ហើយជនសង្ស័យបានយកខ្សែលួស រឹតកជនរងគ្រោះ ហើយគំរាមឲ្យចុះពីលើរថយន្ត និងដកកាំបិតប៉័ងតោ កាប់ជនរងគ្រោះជាច្រើនកាំបិតត្រូវចំសៀតផ្កា នឹងដៃ ធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់ឈាមស្រោចខ្លួន ។

ប្រភពបន្តថា ជនរងគ្រោះបានដេកក្នុងថ្លុកឈាមនៅនឹងថ្នល់ ត្រូវមានអ្នកឃើញ បានទាក់ទងទៅសមត្ថកិច្ចយករថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ។ រីឯជនសង្ស័យ បើករថយន្តរត់បានពាក់កណ្តាលផ្លូវក៏ឮ អាយកូម (Icom) របស់ជនរងគ្រោះ នៅក្នុងរថយន្តនោះដឹងថា រថយន្តមាន GPS នឹងមានអ្នកតាម ក៏ជិះយកមកប្លុងចោល រួចរត់បាត់តែម្តង ។

ក្រោយពេលកើតហេតុសម្ថកិច្ចខណ្ឌដូនពេញបានទាក់ទងទៅខណ្ឌឬស្សីកែវឲ្យមកយករថយន្តទៅរក្សាទុកនឹងធ្វើកំណត់ហេតុដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចកំណត់ មុខសញ្ញា ឈានដល់ការចាប់ខ្លួន មកដាក់ទោសទៅតាម នីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ