ព្រឹតិ្តការណ៍ថ្មីៗ

ខឹងសុំលុយប្រពន្ធនឹងឪពុកម្តាយ ទិញថ្នាំញៀនជក់មិនបាន ទាញកាំបិត ដេញកាប់ រត់ហុយដីសំពោង

1 ឆ្នាំ មុន 556 តូ សុផល

ខេត្តតាកែវ៖ យុវជនម្នាក់ដែលជាមនុស្សញៀនថ្នាំ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ចាប់ខ្លួន

បន្ទាប់ពីរូបគេបានធ្វើសកម្មភាពទាញកាំបិតក្រង៉ុកនិងដំបងឬស្សី ដេញកាប់ប្រពន្ធនិងឪពុកម្តាយរបស់ខ្លួន រត់ឡើងព្រលឹងចុងសក់ ព្រោះតែខឹងសុំលុយទិញថ្នាំញៀនជក់មិនបាន។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃ ទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអង្គនរាយណ៍ ឃំុលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីក្រុមគ្រួសារ រត់មកប្តឹងសមត្ថកិច្ចអោយជួយអន្តរាគម៍ និងចាត់ការទៅតាមច្បាប់។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោ:យ៉ែម សុភក្ត្រ័ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ តែងតែគំរាមកំហែងក្រុមគ្រួសារថានិងសម្លាប់ចោលទាំងអស់ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ជាច្រើន។បច្ចុប្បន្នជនសង្ស័យហើយនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណំុរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់។សុំបញ្ជាក់ថាជនសង្ស័យនេ:ទើបតែចេញពីមណ្ឌលបន្សាបគ្រឿងញៀន តែនៅដដែល ឥឡូវសមត្ថកិច្ចបញ្ជូនទៅបន្សាបនៅក្នុងគុកម្តង តើសាបឬអត់។ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ