ព្រឹតិ្តការណ៍ថ្មីៗ

កាប់បុរសម្នាក់ ប្លន់យករថយន្តបានសម្រេច តែជិះមកប្លុងចោលរត់គេចខ្លួនបាត់

2 ខែ មុន 310 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ បុរសជាតៃកុងរថយន្តរត់តាក់ស៊ីក្រហមម្នាក់ត្រូវបានជនសង្ស័យហៅមកកាប់ប្លន់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចច្រានទម្លាក់ចោល​​ ហើយព្យាយាមបើករត់គេចខ្លួន តែដល់ពេលដឹងថារថយន្តនោះភ្ជាប់ប្រព័ន្ធជីភីអេស ហើយមានអ្នកតាមទៀតនោះស្រាប់តែយករថយន្តមកប្លុងចោល ហើយរត់គេចខ្លួនបាត់ស្រមោល ។ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវបេតុងកែងផ្លូវរថភ្លើងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ ញាញ់ សុខគា ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តាក់សុីម៉ែត្រ ស្នាក់ផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជយ័ មានស្តុកកំណើត ភូមិទួលទទឹង ឃុំទួលទទឹង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកបាឡែនតាក់សុីម៉ែត្រពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ2AF-6237។

តាមប្រភពព័ត៏មានពីបងជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បងបានខលទូរសព្ទ័ទំនាក់ទំនងជាប្អូន ជនរងគ្រោះរហូតហើយបានខលហៅប្អូនឲ្យមកដឹកម៉ូយមួយនៅម្តុំផ្សាររាត្រីតែប្អូនបានប្រាប់មកវិញជាប់រវល់ដឹកម៉ូយយកទៅឬស្សីកែវស្រាប់តែមួយសន្ទុះក្រោយមកជនរងគ្រោះជាប្អូនខលមកប្រាប់គាត់វិញថាជនសង្សយ័បានរងចាំយកប្រពន្ធម្នាក់ទៀត។

បើតាមព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថារថយន្តមួយគ្រឿងនិងឃើញឈប់នៅនិងកន្លែងកើតហេតុប្តមាណជាម៉ោងមកហើយខណះនោះជនរងគ្រោះរងចាំប្រពន្ធជនសង្សយ័យូពេកត្រូវនិងចាញ់ល្បិចជនសង្សយ័និងរៀបគំរោងទុកជាមុននិងឱកាសល្អជនសង្សយ័បានយកខ្សែហ្វ្រាំងម៉ូតូរឹត កផ្ទប់ជាប់ជាមួយកៅអីរថយន្ត ធ្វើ៌ឲ្យជនរងគ្រោះមានការើបំរាស់និងចេញក្រៅរថយន្តមានកាប្រតាយប្រតប់គ្នាតែត្រូវបានជនសង្សយ័ដកកាំបិតតុ័ងតោដែលបានលាកទុកជាប់និងខ្លួនកាប់ជាច្រើនកាំបិតត្រូវចំក្បាលនិងដៃជនរងគ្រោះបណ្តាលឲ្យប្រកាច់នៅក្នុងថ្លុងឈាមធ្វើជនសង្សយ័មានឱកាសបានឡើបើករថយន្តគេចខ្លួនបាតស្រមោល។ ភ្លាមៗនោះប្រពលរដ្ឋបានឃើញហេតុកានេះបានទំនាក់ំទនងទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើហេតុហើតសមត្ថកិច្ចបានចុះមកដល់បានហៅរថយន្តសង្គ្រោះបន្ទាន់ក្លីនីកពន្លឺដឹកយកទៅសង្គ្រោះភ្លាមៗនិងបោះដៃតាមវិទ្យុទាក់ទងឲ្យសមត្ថកិច្ចគ្រប់ខណ្ឌចុះជួយអន្តរាគមន៍ផងភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបានចេញអន្តរាគមន៍និងល្បាតក៍បានប្រទះឃើញរថយន្តជនរងគ្រោះយកមកចតចោលនៅនិងម្តុំផ្លូវលេខ៦១ សង្កាត់ផ្សារទី១ ខណ្ឌដូនពេញចំណែកជនសង្សយ័រត់គេចខ្លួនបាត់ ។

 

ក្រោយពេលកើតហេតុសម្ថកិច្ចខណ្ឌដូនពេញបានទាក់ទងទៅខណ្ឌឬស្សីកែវឲ្យមកយករថយន្តទៅរក្សាទុកនឹងធ្វើកំណត់ហេតុដាក់ពាក្យបណ្តឹងដើម្បីឲ្យសម្ថកិច្ចកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនមកដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ