ព្រឹតិ្តការណ៍ថ្មីៗ

ចិនបន្តការអុកឡុកយ៉ាងអាណាធិបតេយ្យ នៅខេត្តព្រះសីហនុ

1 ឆ្នាំ មុន 423 តូ សុផល

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថានៅមុនម៉ោង១២យប់ថ្ងៃ១៧កុម្ភៈ២០១៨

នគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ រួចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តភ្លាមៗដែរដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្សយ័ជនជាតិចិនទាំងនោះ បង្កការអុកឡុកតាមកន្លែងផឹកសុី២កន្លែងខុសគ្នាក្នុងក្រុងព្រះសីហនុ ក្នុងនោះករណីទី១នគរបាលឃាត់ខ្លួនចំនួន៤នាក់នៅហាង៧ស្កាយក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ និងករណីទី២ ឃាត់ខ្លួនចំនួន៥នាក់ នៅមុខបុរីម៉ារីអូ សង្កាត់លេខ៣ក្រុងព្រះសីហនុ។

សេចក្តីរាយការណ៍អោយដឹងផងដែរថា ការឈ្លោះប្រកែកគ្នាបង្កការអុកឡុកក្នុងហាងផឹកសុីលើកទី២ ក្រុមជនសង្សយ័ក៏បាន រាលដាលមកប៉ះពារអ្នកដំណើរដែលកំពុងជិះម៉ូតូតាមផ្លូវ និងបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ក្នុងពេលដែលសមត្ថកិច្ចចុះអន្តរាគមន៍បង្ក្រាបអំពើហឹង្សា នេះផងដែរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ