ព្រឹតិ្តការណ៍ថ្មីៗ

អានគ្រប់ពាក្យតាង៉ុយ ស្ទើរចុកឈាម “ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ ជឿចិនរាល់រដូវ  កេរ្តិ៍ម៉ែឪចិនអូសអស់”                

1 ឆ្នាំ មុន 4077 តូ សុផល

បណ្ដាំក្រមង៉ុយ ជាបទព្រហ្មគីតិ និពន្ធឡើងក្នុងរវាងឆ្នាំ១៩៣៥ ដោយកវីក្រមង៉ុយ

សូចចុច TNN NEWS App Free Download For Android

បណ្ដាំក្រមង៉ុយ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖

ចិនមានពីដូរលក់                         ស្រូវកន្ទក់កន្តាំងតៅ

របស់ទោះឆ្អិនឆៅ                          សំពត់អាវខោខ្មៅស។

ខ្មែរអាងស្រូវក្នុងដោក                   ដូរថ្លៃថោកអាក្រក់ល្អ

អស់ស្រូវទៅជាក្រ                           អង្វរចិនជឿស្រូវឯង ។

ធ្វើស្រែនឿយហត់ណាស់                 ចិននៅផ្ទះដេកចំខែង

ផ្ទះចិនពីរបីល្វែង                           មានកន្លែងជង្រុកស្រូវ។

ជាតិខ្មែរឥតគំនិត                        ស៊ីមិនគិតមើលខុសត្រូវ

ជឿចិនរាល់រដូវ                              កេរ្តិ៍ម៉ែឪចិនអូសអស់ ។

ចិនមកពីស្រុកនាយ                      មានសំពាយជារបស់

មិនទាន់ចេះខ្មែរសោះ                    គ្មានកេរកោះស្រែចំការ ។

កែវកចង្រ្កានឆ្នាំង                         ផ្សំកំលាំងនិងប្រាជ្ញា

អំរែកជិះលើស្មា                               មានម្លូស្លាជាដើមទុន។

ទំនិញមានគ្រប់មុខ                       ផ្ទាល់ផ្ទេរទុកដាក់ដោយធុន

ចិនរែកមិនដែលពុន                     ស្រូវជោរជន់ពេញជង្រុក។

ឈប់រែកដេកអង្គុយ                      រាប់កាក់លុយប្រមូលទុក

ឪទិនស្រាពីមុខ                              ទុកជាធ្នាក់ទាក់កខ្មែរ ។

ចិនច្រើនខ្មាំងចិត្តខ្មៅ                   កន្តាំងតៅធ្វើជាស្រែ

គ្មានត្បាល់គ្មានអង្រែ                      អង្ករខ្មែរចូលបាវចិន ។

ជាតិខ្មែរច្រើនឥតខ្មាស                  ស្រេកស្រាណាស់ផឹកជឿសិន

គំនិតគិតមិនឆ្អិន                          ផឹកបង្ហិនតែទ្រព្យឯង ។

កំណើតអ្នកផឹកស្រា                         បែកប្រាជ្ញាច្រើនកន្លែង

អ្នកម្យ៉ាងបែកខាងល្បែង                មិនគិតក្រែងខ្លាចខ្លួនក្រ ។

អាម្យ៉ាងបែកលួចឆក់                     មារយាទអាក្រក់មិនបានល្អ

ផឹកចោលការរបរ                            ផឹកថ្មើម៉ានចិនមិនគិត ។

ថាចិនមិនចេះកាញ់                        ប្រាប់សំលាញ់ពួកម៉ាកមិត្ត

គូកនទោះឆ្ងាយជិត                        រឹតប្រមូលលុយឲ្យចិន ។

ត្រូវស្រាចង់ស៊ីឆ្ងាញ់                          ធុំឆាខ្លាញ់បក់ឆួលក្លិន

ឃើញបាយសម្លឆ្អិន                         ផ្គាប់ចិត្តចិនយកបាយស៊ី។

ផឹកទឹកបោយត្រលោក                   មារយាទទាបថោករិកសៀធី

ចិនប្រើសែងរែកលី                         ស៊ីញយៗចិនមើលងាយ ។

ជាតិចិនកំណាញ់ស្វិត                      នឹកក្នុងចិត្តមិននិយាយ

មារយាទខ្មែរច្រើនរាយមាយ            រលាយទ្រព្យអភ័ព្វខ្លួន។

ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់                     ទាបថោកដល់ប្រពន្ធកូន

អាប់យសទាំងបងប្អូន                  ដល់តាដូនពូជពង្សខ្មែរ។

ជាតិចិនសុទ្ធសឹងស                       មានទ័លក្រខ្សត់ខ្លះដែរ

ស៊ីផឹកស្និទ្ធតាមសែ                         តមបាយខ្មែរមិនស៊ីសោះ ។

មានផ្ទះមានដំណាំ                         កាប់ដីដាំដោយកៀនកោះ

ដំឡូងត្រាវចេកម្នាស់                     ស៊ីមិនអស់ទុកលក់ដូរ ។

ខ្មែរច្រើនខ្ជិលប្រមឹក                     កែងកោងរិកអួតអម្បូរ

ខ្វះលុយអង្គុយថ្ងូរ                          កើបបង្ហូរស្រូវជង្រុក ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!