ព្រឹតិ្តការណ៍ថ្មីៗ

ទំរាំនឹកឃើញចាប់ រថយន្តតទ្រុងខុសបច្ចេកទេស មិនដឹងសម្លាប់មនុស្ស និង បំផ្លាញ់ផ្លូវអស់ប៉ុន្មានទេ?

1 ឆ្នាំ មុន 172 តូ សុផល

សៀមរាប៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំផ្លាញផ្លូវ

តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេស ធ្វើចរាចរណ៍លើដងផ្លូវតទៅទៀត ព្រោះរថយន្តទាំងនោះ បានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឲ្យគ្រប់បណ្តារាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើការត្រួតពិនិត្យ ទៅលើគ្រប់រថយន្តផ្ទុកទំនិញ ដែលបានតទ្រុងខុសបច្ចេកទេស ពីអនុក្រិត្យណែនាំនោះក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរក្រុង ស្រុក កម្លាំងនគរបាលចរាចរណ៍ជើងគោក កងរាជអាវុធហត្ថ បានចុះអនុវត្តច្បាប់តាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើមី្បត្រួតពិនិត្យ និងកាត់ទ្រុងរថយន្តកែច្នៃខុសលក្ខណះបច្ចេកទេស ដែលបានកំពុងធ្វើចរាចរណ៍តាមដងផ្លូវទាំងរថយន្តត្រឹមត្រូវ រថយន្តតទ្រុងខុសលក្ខណះបច្ចេកទេស និងមិនមានឯកសារគ្រប់គ្រាន់ផងដែរ ។
តាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងរយះពេលបើកយុទ្ធនាការត្រួតពិនិត្យរថយន្តតទ្រុងខុសលក្ខណះបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់ នៅតាមបណ្តាក្រុង ស្រុក ចំនួន ០៩ របស់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ កុម្ភះ មកដល់ថ្ងៃទី១៥ កុម្ភះ ឆ្នាំ២០១៨ កម្លាំងចម្រុះតាមបណ្តាក្រុង ស្រុក បាន ធ្វើការត្រួតពិនិត្យយានយន្តបានចំនួន ៥២៧គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវតាមបច្ចេកទេសមានចំនួន ៤៩៨គ្រឿង និងរថយន្តកែច្នៃតទ្រុងខុសលក្ខណះបច្ចេកទេស ២៩គ្រឿង សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យា និងកាត់ទ្រុងចេញនៅនឹង កន្លែង បាន ០៨គ្រឿង ខ្វះនូវឯកសារ និងខុស ០៣គ្រឿង ,រថយន្តទ្រុងលើសក្រោម ១តឹក ១៨គ្រឿង ត្រូវបានលើកលែង។
ក្នុងនោះស្រុកក្រឡាញ់នបានធ្វើការត្រួតពិនិត្យបាន ១២៨គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១០៥គ្រឿង ខុសបច្ចេកទេស ២៣គ្រឿង ,១៨គ្រឿង លើសក្រោម ១តឹក និងបានកាត់ទ្រុង ចំនួន០៥គ្រឿង ។
ស្រុកជីក្រែង បានធ្វើការត្រួតពិនិត្យបាន ៩៨គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ៩៧គ្រឿង ,ខុសបច្ចេកទេស ០១គ្រឿង ,បានកាត់ទ្រុង ចំនួន ០១គ្រឿង។
ស្រុកពួក បានធ្វើការត្រួតពិនិត្យបាន ៥៩គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ៥៨គ្រឿង ខុសបច្ចេកទេស ០១គ្រឿង, បានកាត់ទ្រុងចំនួន ០១គ្រឿង
ស្រុកបន្ទាយស្រី បានធ្វើការត្រួតពិនិត្យបាន ៧៦គ្រឿង,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ៧៤គ្រឿង , ខុសបច្ចេកទេស ០២គ្រឿង ខុសឯកសារបានឃាត់ទុក , ស្រុកសូទ្រនិគមបានធ្វើការត្រួតពិនិត្យ បាន ១០៣គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១០២គ្រឿងខុសបច្ចេកទេស ០១គ្រឿង ខ្វះឯកសារ
អង្គរជុំ បានធ្វើការត្រួតពិនិត្យបាន ១៥គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១៥គ្រឿង
ស្រុកវ៉ារិន បានធ្វើការត្រួតពិនិត្យបាន ១៩គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១៩គ្រឿង
ស្រុកស្វាយលើ បានធ្វើការត្រួតពិនិត្យ បាន ១៨គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១៨គ្រឿង
ក្រុងសៀមរាប បានធ្វើការត្រួតពិនិត្យបាន ១១គ្រឿង ,រថយន្តត្រឹមត្រូវតាមបច្ចេកទេស ១០គ្រឿង ,ខុសបច្ចេកទេស ០១គ្រឿង, កាត់ទ្រុង ០១គ្រឿង ។

មកដល់ពេលនេះ កម្លាំងចម្រុះ បានកំពុងធ្វើប្រតិបត្តិការបន្តធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំផ្លាញផ្លូវ ក្នុងការលុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលធ្វើឲ្យខូចខាតដល់សម្បត្តិសាធារណះ និងខាតបង់ថវិកាជាតិ ព្រមទាំងត្រូវធ្វើការឃាត់ខ្លួន ចំពោះជនណាដែលមិនគោរពអនុវត្ត ទៅតាមអនុក្រឹត្យ ដែលបានកំណត់យកមកធ្វើការផាកពិន័យទៅតាមច្បាប់ផងដែរ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ