ព្រឹតិ្តការណ៍ថ្មីៗ

ឈ្មួញ ដុតបំផ្លាញព្រៃលិចទឹក រាប់សិបហិចតា តិចអភិបាលខេត្តសៀមរាបអត់ដឹងទៅ?

1 ឆ្នាំ មុន 317 តូ សុផល

សូចចុច TNN NEWS App Free Download For Android 

សូចចុច TNN NEWS App Free Download For Android 

ខេត្តសៀមរាប៖ព្រៃលិចទឹក រាប់សិបហិចតា នៅសង្កាត់ជ្រាវ ត្រូវបានឈ្មួញ ដុតបំផ្លាញគ្មានសល់ ចំណែកអាជ្ញាធរ សមត្ថកិច្ច ជំនាញ មិនបានយកចិត្តទុកដាក់នោះទេ អាចរវល់ជាប់សែនចិន។ប្រជាពលរដ្ឋ នៅសង្កាត់ជ្រាវ បានឲ្យដឹងថា មានក្រុមឈ្មួញ បានឲ្យមនុស្សមួយក្រុម ដុតព្រៃលិចទឹកនៅទំនប់៧៨ ដែលជាតំបន់៣ ក្នុងភូមិសាស្ត្រភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប អស់រាប់សិបហិចតា ដើម្បីវាទយកធ្វើកម្មសិទ្ធិ ចំណែកអាជ្ញាធរ បែជារក្សាភាពស្ងប់ស្ងាត់។

ប្រជាពលរដ្ឋបានបន្ថែមថា ការដុតព្រៃលិចទឹកនេះ គឺគេដុតតាំងពីឆ្នាំមុនមកម្លេះ អស់ជិត១០ហិចតា តែត្រូវបាន ហាមឃាត់។ លុះនៅថ្ងៃទី១៤កុម្ភះ ឆ្នាំ២០១៨ នេះ ក្រុមឈ្មួញបានបន្តដុតទៀតអស់ ប្រមាណជាង៣០ហិចតា។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា ក្រុមឈ្មួញទាំងនោះ គេអាចមានខ្សែរយះត្រឹមត្រូវណាស់គឺ តាំងពីសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ទើបពួកគេអាចធ្វើទៅបាន។

បើតាមប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រុមឈ្មួញបានដាក់តម្លៃដីនោះ ក្នុងមួយហិចតា ចំនួន២មឺនដុល្លារប្រសិនជាដីនោះគ្មានព្រៃ ចឹងហើយទើបក្រុមឈ្មួញ បានប្រឹងប្រែង រកគ្រប់មធ្យោបាយដើម្បី វាទយកដីទាំងនេះ។

ព្រៃលិចទឹក ដែលពួកគេចង់ទិញយក មកធ្វើកម្មសិទ្ធិនោះ មានប្រមាណជាង១០០ហិចតាក្នុងតំបន់៣ ដែលមានការគ្រប់គ្រង យ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់។ ប៉ុន្តែវាគួរឲ្យសោកស្តាយ ត្រូវក្រុមឈ្មួញ ចង់លេបយកទាំងអស់។

លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានប្រាប់អ្នកកាសែត ឲ្យដឹងនារសៀលថ្ងៃទី១៦នេះថា ករណីនេះ លោកនៅមិនទាន់ដឹងនៅឡើយទេ។ លោកថា ចាំលោកសួរទៅកូនចៅសិន។

ចំណែកលោក សូរ ប្លាតុង អភិបាល ក្រុងសៀមរាប មិនអាចទាក់ទង សុំការពន្យល់ពីលោកបាននារសៀលថ្ងៃទី១៦នេះ ដោយហៅទូរស័ព្ទ ទៅលោកចូលជាច្រើន ដងគ្មានអ្នកទទួល។ចំណែក លោកព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាប ក៏មិនអាចទាក់ទងសុំការពន្យល់បានដែរ នៅរសៀលថ្ងៃទី១៦នេះ ដោយហៅទូរស័ព្ទ ទៅលោកនៅក្រៅតំបន់សេវា។

បញ្ហាឈូសឆាយព្រៃលិចទឹក នៅតំបន់ទំនប់៧៨ ក្នុងសង្កាត់ជ្រាវនេះ មហាជន បានសំណូមពរទៅអាជ្ញាធរថ្នាក់ជាតិនិង ថ្នាក់ខេត្តមេត្តា ជួយអន្តរាគមន៍ និងចុះពិនិត្យមើលការរំលោភដីព្រៃលិចទឹកនេះផង៕ ប្រភព៖ SR

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!