ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញៀវ​ទេសចរជាច្រើនពាន់នាក់បាននាំគ្នាទៅកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុ

3 ខែ មុន 80 តូ សុផល

ខេត្តព្រះសីហនុ៖ យោងតាមប្រភពពី លោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណា​រ៉ា នាយ​ការិយាល័យនគរបាលទេសចរណ៍ខេត្តព្រះសីហនុ

បានឲ្យដឹងនៅថ្ងៃសុក្រ ២កើត ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម មាន​ភ្ញៀវ​ទេសចរ ចំរុះជាតិសាសន៍ ទៅកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះ សីហនុ មានចំនួនសរុប ៣.២៣៩នាក់ ស្រី១.៤៣០នាក់ ជនជាតិខ្មែរ ១.៣១៦នាក់ ស្រី ៥៤៦នាក់ និងភ្ញៀវទេសចរបរទេសចំនួន ១.៩២៣នាក់ ស្រី ៨៨៤នាក់ ដែល​ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្តតាម​កោះ មាន​ចំនួនតែ​ជាង​ ១.០០០​នាក់ ។

លោក​វរសេនីយ៍​ទោ​ ប៉ោ ប៊ុណ្ណា​រ៉ា បាន​បញ្ជាក់ថា ដោយអនុវត្តតាម​បទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សមត្ថកិច្ចជំនាញគ្រប់ផ្នែកពិសេសនគរបាលទេសចរណ៍ បន្តតាមដានការប្រែប្រួលអាកាសធាតុជាប់ជាប្រចាំ និង​ចុះ​ត្រួត​ពិនិត្យ​ នៅតាមគោលដៅផែទូកទេសចរណ៍ទាំងអស់ និងធ្វើការណែនាំឲ្យម្ចាស់ជលយាន ត្រូវមានប្រុង​ប្រយ័​ត្ន បំពាក់​អាវ​ពោង​ការពារ​សុវត្ថិភាព​ជូនភ្ញៀវទេសចរណ៍ឲ្យបានជាប់ជាប្រចាំ​ ជៀសវាង​មាន​ហានិភ័យផ្សេង​ៗ កេីតឡេីង និងហាមមិនឲ្យដាក់ភ្ញៀវលើសចំនួនកំណត់ឡើយ។

ប្រសិនបើម្ចាស់ទូកទេសចរណ៍ណាមួយ មិនមានអាវពោងសុវត្ថិភាពជូនភ្ញៀវទេ មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍លើផ្លូវទឹកបានទេ។
ការពង្រឹងការងារនេះគឺធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាព និងសន្តិសុខជូនភ្ញៀវទេសចរក្នុងការធ្វើដំណើរទៅកម្សាន្តតាមកោះ និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព៕TR

បន្ថែមយោបល់របស់អ្នក

យោបល់