ព្រឹតិ្តការណ៍ថ្មីៗ

ដេកលក់រហូត ឬយ៉ាងណា? អភិបាល និងអធិការខណ្ឌចំការមន មិនបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់ ៤ទីតាំង បើកលេងទាំងយប់ទាំងថ្ងៃ!

6 ខែ មុន 926 តូ សុផល

រាជធានីភ្នំពេញ ៖ ដំណឹងពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានលួចប្រាប់ឲ្យដឹងថាមានទីតាំងល្បែងសុីសងខុសច្បាប់ ហ្គេមបាញ់ត្រី ៤កន្លែង ក្នុងខណ្ឌចំការមន កំពុងបើកលេង​យ៉ាងរលូន ទាំងយប់ទាំងថ្ងៃប្រជាពលរដ្ឋបានបន្ថែម ទៀតថា តើអាជ្ញាធរ និងសមត្ថកិច្ច បិតភ្នែករក្សាទុក មិនបង្ក្រាប ព្រោះទទួលផលប្រយោជន៍ ជាប្រចាំខែថ្ងៃ ឬយ៉ាងណា?​

សូមជម្រាបថា ទីតាំងហ្គេមបាញ់ត្រីទាំង៤នោះមានដូចជា

ទីតាំងទី១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ មាត់លូទឹកស្អុយ ក្នុងសង្កាត់ ទួលទំពូង១​ មានយីហោ កាហ្វេ៧៧៧ ។

ទីតាំងទី២ នៅតាមបណ្ដោយផ្លូវ១០៣ ស្ថិតក្នុងសង្កាត់ ផ្សារដើមថ្កូវ ។

ទីតាំងទី៣,៤ នៅក្រោយ ស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច ជ្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ ដែលជ្រកក្រោមស្លាកអ៉ិនធឺណេត ២៤ម៉ោង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅតែបន្តបើកលេងយ៉ាងរលូន ដោយមិនខ្វលអ្វីទាំងអស់ ។​

ទោះបីជាពេលថ្មីៗនេះឯកឧត្តម ឃួង ស្រេង ជា អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បាន បញ្ជា ឲ្យ លោក​អភិបាល​ខណ្ឌ​ទាំង​១២​ខណ្ឌ ចុះ បង្ក្រាប​ នូវ​ល្បែង​សុីស​ង​គ្រប់​ប្រភេទ នៅ​ក្នុង​មូល​ដ្ឋាន ជា​ពិសេស​ល្បែង​ហ្គេម​បាញ់​ត្រី​នេះតែម្ដង តែអ្វីគួឲ្យ ហួសចិត្តនោះនៅតែមានហ្គេមបាញ់ត្រីចំនួន៤កន្លែងក្នុងមូលដ្ឋានខណ្ឌចំការមន នៅតែបន្តបើកលេង យ៉ាងគគ្រឹក គគ្រេង ទាំងយប់ទាំងថ្ងៃ ២៤ម៉ោង លើ២៤ម៉ោង មិនខ្វល់ពីច្បាប់ឡើយ ។

មជ្ឈដ្ឋានទូទៅបានរិះគង់ចំៗទៅលើលោក អភិបាល អភិបាលរងទទួលបន្ទុក និងលោកអធិការខណ្ឌចំការមន ថាផ្គើន និងបញ្ជា លោកអភិបាលរាជធានីភ្នំពេញ ។

ដូច្នេះហើយប្រជាពលរដ្ឋសូមណុំពរទៅដល់ លោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន ដែលជាអធិការខណ្ឌចំការមន មេត្តាមានវិធានចំពោះល្បែងសុីសងនៅចំណុចខាងលើនេះផង ។

TNN មិន​ទាន់ទទួលបានការ​បំភ្លឺ ពី​អាជ្ញាធរ​ខណ្ឌ​ចំការមន ​នោះនៅឡើយ​ទេ ​យើងនិង​រង​ចាំ​ការ​បំភ្លឺ ពី​បញ្ហា​ទីតាំងបើកល្បែងស៉ីសងខុសច្បាប់ហ្គេមបាញ់ត្រី៤កន្លែងនោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ