ព្រឹតិ្តការណ៍ថ្មីៗ

លោកផង់ សុភាពអធិការស្រុកថ្មគោល បណ្តោយអោយល្បែងសុីសងកេីនឡើងយ៉ាងពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួន

8 ខែ មុន 261 តូ សុផល

បាត់ដំបង៖ ល្បែងសុីសងគ្រប់ប្រភេទកំពុងរីកដុះដាលក្នុងស្រុកថ្មគោលដោយគ្មានការបង្ក្រាបពីសំណាក់អាជ្ញាធរនិងជាពិសេសលោកអធិការផង់ សុភាព មិនគួរដេកលក់សង្ងំយ៉ាងសុខស្រួលមិនខ្វល់អំពីបទបញ្ជារបស់ថ្នាក់លេីឡើយ។

ល្បែងសុីសងទាំងនោះរួមមានអាប៉ោង កន្ទុយលេខយួន សៀម កីឡាប្រដាល់តាមទូរទស្សន៍ភ្នាល់ដាក់លុយស្រែកជំទាលរំខានដំណេកពលរដ្ឋនៅចុងសប្តាហ៍ក្រោយពីសម្រាកការងារ។

លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន សស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាអោយអធិការគ្រប់ស្រុកបង្ក្រាបអោយអស់ចំពោះល្បែងសុីសងខុសច្បាប់ប៉ុន្តែអធិការស្រុករូបនេះមិនអនុវត្តន៍តាមគោលការឡើយ៕ ដោយ  ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ