តើប្រិយមិត្តFBយើងនៅនិកឃើញ ឬស្គាល់លោកតាម្នាក់ដែលថតរូបនៅជិតខ្ញុំនេះដែឬអត់ទេ ? (គាត់ទទួលមរណភាពហើយ)
រូបនេះខ្ញុំថតជាមួយគាត់កាលពីដើមទសវត្សរ៍ឆ្នាំ៩០នៅប្រទេសវៀតណាម ក្នុងដំណើរទៅតាមយកសាឡាងដែលទិញមកពីប្រទេសចិន ខ្ញុំបានជួលក្បាលរ៉េម័រគ័រអូសរបស់ប្រទេសសឹង្ហបុរី ធ្វើដំណើរមកដល់ទន្ទឹម នឹងទីក្រុងដាណាងប្រទេសវៀតណាមក៏ជួបនិងខ្យល់ព្យុះដ៏ធំមួយ បង្ខំចិត្តអោយម្ខាស់ក្បាលអូសកាត់ផ្ដាច់សាឡាងនេះចេញរត់យកតែរួចខ្លួន សាឡាងនេះបានដាច់ទៅទើនៅលើឆ្នេរខ្សាច់មួយកន្លែង ដែលមានចម្ងាយជិត១០០គីឡូម៉ែត្រពីទីក្រុងដាណាង លោកតាបានហៅខ្ញុំអោយបើកឡានរួមដំណើរទៅជាមួយគាត់ លោកផាន់ ងួនចេះភាសាវៀតណាម និងលោកតាន់ ហាវចេះភាសាអង់គ្លេស ធ្វើដំណើរដោយរថយន្តចេញពីភ្នំពេញឆ្លងកាត់ទីក្រុងព្រៃនគរទៅដល់ទីក្រុងដាណាង ចំណាយពេលបួនយប់ប្រាំថ្ងៃ ក្នុងចម្ងាយផ្លូវដ៏លំបាកជាង១០០០គីឡូម៉ែត្រ សាឡាងនេះត្រូវទទួលរងការខូចខាតអស់ជាច្រើនអន្លើ ត្រូវអូសយកមកជួសជូលនៅទីក្រុងព្រៃនគរ អស់រយៈពេលជាងមួយរយថ្ងៃទើបអាចអូសយកមកបំរើប្រជាជនបានឆ្លងធ្វើរដំណើរនៅអ្នកលឿងបាន ។
កាលណោះខ្ញុំនៅមិនទាន់ចេះពាក់ស្បែកជើងខ្វៀរនៅឡើយទេ ដើម្បីចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តដាណាងបាន ខ្ញុំត្រូវតែបង្ខំចិត្តទិញមួយគូរហើយក៏ចេះពាក់ស្បែកជើងខ្វៀរហូតមកដល់សព្វថ្ងៃនេះតែម្តងទៅ ។
( ជ្រកប្លប់ត្រូវនិកឃើញអ្នកដាំផង )
Tag: ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី