ព្រឹតិ្តការណ៍ថ្មីៗ

តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?

10 ខែ មុន 239 តូ សុផល

ជំងឺមហារីកបំពង់អាហារ គឺជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការរបស់បំពងអាហារ

បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក (cancer) នៃបំពង់អាហារ។ ជំងឺនេះត្រូវបានចែកជាពីរប្រភេទធំៗគឺ ពួកស្កេមមើសសែល ការសីណូមម៉ា (sqamous cell carcinoma) និងអាដេណូការសីណូមម៉ា (adenocarcinoma) ។

ក) តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?
យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
– អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ។
– ឈឺចុកចាប់ នៅពេលបរិភោគអាហារ
– ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
– មានការចុកណែនអួល ក្នុងដើមទ្រូង
– មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
– ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ
– មិនចង់ទទួលទានអាហារ និងធុំសាច់
– ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
– ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល។

ខ) តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលអោយកើតមានឡើងនៃដុំមហារីកនេះ?
កត្តាប្រឈមដែលអាចបង្ករអោយមានដុំមហារីកនេះកើតមានបានមានដូចជា៖
– ការពិសារបារី រយះពេលវែង
– បរិភោគសុរាច្រើនហួសកំរិត
– ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្រ្ត (GERD)។
– អាយុច្រើន (លើសពី ៥៥ ឆ្នាំ)
– ភេទ ប្រុស
– ការទទួលទានចំណីរអាហារមិនសមស្រប។ល។

គ) ការធ្វើរោគវិនិច្ឆ័យ៖
វិធីតែមួយគត់ដែលច្បាស់លាស់ ដើម្បីធ្វើរោគវិនិឆ្ឆ័យជំងឺមហារីកបំពង់អាហារនេះបាននោះគឺ ការថតឆ្លុះក្រពះ ព្រមទាំងធ្វើការយកសាច់ទៅវិភាគនៅមន្ទីរពិសោធ៍ (Gastric Fibroscopy and Anapath)។ បន្ទាប់ពីនោះក៏ត្រូវមានផងដែរគឺ ការថតស្គេន មើលដើមទ្រូង និងផ្ទៃពោះ (Thoraco-abdomonal CT-SCAN with injection) ដើម្បីកំណត់បាននៅដំណាក់កាល និងការវិត្តន៍របស់ជំងឺ ហើយក៏ដើម្បីអនុញ្ញាតអោយក្រុមគ្រូពេទ្យកំណត់ទៅលើការព្យាបាលផងដែរ។

ឃ) ការព្យាបាល៖
ការព្យាបាលជំងឺដុំមហារីកបំពង់អាហារនេះ គឺត្រូវទាមទារអោយមានការចូលរួម ពីសំណាក់ក្រុមវេជ្ជបណ្ឌិតច្រើនមុខជំនាញ ដើម្បីធ្វើការពិភាគសាររិះរកវិធីមួយដែលល្អបំផុតសំរាប់អ្នកជំងឺ ទើបការព្យាបាលអាចមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងនោះមានៈ
– ក្រុមវេជ្ជបណ្ឌិតផ្នែក ថ្លើម ក្រពះ ពោះវៀន
– ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់
– ក្រុមវេជ្ជបណ្ឌិតផ្នែក ជំងឺមហារីក
– និងក្រុមវេជ្ជបណ្ឌិតផ្នែករូបភាពវេជ្ជសាស្ត្រ ។
– សំខាន់ជាងនេះទៅទៀតក្រុមគ្រួសារអ្នកជំងឺនិងអ្នកជំងឺផ្ទាល់ក៏ត្រូវចូលរួមក្នុងការធ្វើការសំរេចចិត្តផងដែរ ។ ជំរើសជាច្រើននិងត្រូវបានលើកឡើង ផលប្រយោជន៏ និង ផលវិបាក នៃជំរើសនិមួយៗត្រូវបានពន្យល់និងធ្វើការពិភាគសរជាមួយអ្នកជំងឺ និង ក្រុមគ្រោះសារ ។ ការសំរេចត្រូវតែមានការព្រមឋព្រៀងពីអ្នកជំងឺនិងក្រុមគ្រួសារ។

ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃការព្យាបាលជំងឺមហារីកបំពងអាហារគឺមានកម្រិត ដោយភាគច្រើននៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យគឺមានសភាពធ្ងន់ធ្ង ដែលជាហេតុនៃការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ (អ្នកជំងឺមកជួបគ្រូពេទ្យយឺតពេល) ។ ការព្យាបាលដែលមានប្រសិទ្ធិភាពបំផុតគឺត្រូវធ្វើនូវតំណាក់កាលដំបូង ដែលអ្នកជំងឺមិនទាន់មានលេចចេញជារោគសញ្ញា ។ ការឆ្លុះក្រពះគឺជាវិធីសាស្រ្តតែមួយគត់ដែលអាចអោយយើងដោះស្រាយបញ្ហានេះបាន ។
សូមជួបជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនេះឲ្យទាន់ពេលវេលា! Calmette Hospital

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!