ព្រឹតិ្តការណ៍ថ្មីៗ

ភ័យពេកគេបុកពីក្រោយស្មានតែស្លាប់​ ងើបឡើងរត់ ចោលម៉ូតូបាត់ស្រមោល​(video)

2 ឆ្នាំ មុន 0 tnn_admin

 

រាជធានីភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវសហពន្ធរុស្សីីពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុខាងកើតស្ពាន7មករាបានបត់ស្ដាំអត់សីុញ៉ូ ក៍មានម៉ូតូមួយគ្រឿងទៀតបើកស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់បានបុកពីក្រោយពេញទំហឹងបណ្ដាលអោយដួលបោកនិងថ្នល់រងរបួសធ្ងន់។  ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង11.20នាទីយប់ថ្ងៃទី25ខែឧសភាឆ្នាំ2016 ដែលស្ថិតក្នុងសង្កាត់ទឹកល្អក់1.ខណ្ឌទួលគោករាជធានីភ្នំពេញ ។

យោងតាមព័ត៍ពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសង់កូរ៉េមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ.1.FU-7596បើកពីលិចទៅកើតក្នងសន្ថានភាពស្រវឹងស្រាជោគច  ខណះមកដល់ចំនុចហេតុខាងលើបានបត់ស្ដាំអត់សីុញ៉ូ ក៍ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកCBRពាក់ស្លាកលេខភ្នំពេញ.1.BX1463បើកដោយយុវជនម្នាក់ស្របគ្នាមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ចាប់ហ្វាំងមិនទាន់ក៍បុកពេញទំហឹងបណ្ដាលបោកនិងថ្នល់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងតែម្ដង ។ ម៉ូតូខាងសង់កូរ៉េឃើញសភាពមិនស្រួលដូចនេះបានងើបរត់ចោលម៉ូតូរបស់ខ្លួនបាត់ទៅស្រមោល។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានមកដល់បានទាក់ទងហៅរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ម៉ូតូទាំង២ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុកនៅះអធិការដ្ឋានចរាចរណ្ឌទួលគោករងចាំដោះស្រាយនៅពេលក្រោយ។ដោយព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160526-WA0035 IMG-20160526-WA0034 IMG-20160526-WA0033

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ