ព្រឹតិ្តការណ៍ថ្មីៗ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ៦ខ្នងទាំងស្រុង នៅក្រុងសិរីសោភ័ណ

3 ខែ មុន 23 តូ សុផល

បន្ទាយមានជ័យ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីអគី្គភ័យ(ភ្លើងឆេះផ្ទះ)មួយកើតឡីង នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ក្នុងនោះផងដែរ អង្គភាពពន្លត់អគី្គភ័យរបស់ស្នងការនគរបាលខេត្ត បានចុះជួយអន្តរាគមន៍ពន្លត់អគី្គភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគី្គភ័យចំនួន ០២គ្រឿង តែគួរអោយ ស្តាយដោយមិនអាចជួយសង្រ្គោះបាន ។

ករណីនេះបណ្តាលខូចខាតផ្ទះចំនួន ០១ខ្នងទាំងស្រុង មានទំហំ (៩ម៉ែត្រ×៨ម៉ែត្រ) ធ្វើអំពីឈើប្រក់សង្ក័សី គោយន្តកន្ត្រៃ ០១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខូចខាតទាំងស្រុង។ ជនរងគ្រោះឈ្មោះ ដែន សំបូរ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិនិងសង្កាត់កើតហេតុខាងលើ។(មូលហេតុឆ្លងចរន្តអគី្គសនី) ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ