ព្រឹតិ្តការណ៍ថ្មីៗ

ចូលឆ្នាំចិនថ្ងៃទី១ ផ្ទះប្រជាពលរដ្ឋចំនួន​ ២ខ្នងស្មើរនឹង​ ៣៤បន្ទប់​ ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង

6 ខែ មុន 345 តូ សុផល

ភ្នំពេញ៖​ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន​ ២ខ្នងស្មើរនឹង​ ៣៤បន្ទប់​

កាលពីវេលាម៉ោង​ ៤និង០០នាទីល្ងាច​ ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា​ ក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

ម្ចាស់ផ្ទះជួលដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះឈើលើថ្មក្រោមនោះមានឈ្មោះ​ ដាង​ ប៊ុនហាក់​ ភេទប្រុស​ និងម្ចាស់ផ្ទះលក់ចាប់ហួយនោះមានឈ្មោះ​ ជាង​ ដាងយ៉ុប​ ដែលត្រូវអគ្គីភ័យឆេះផ្ទះឈើលើថ្មក្រោម។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ​ បានប្រាប់ភ្នាក់ងារ​ TNN  យើងអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ឈ្មោះ​ ម៉ៃ​ ហើយថែមទាំងមានអណ្តាតភ្លើងចេញមកទៀត​។ ភ្លាមៗ​នោះ​ ប្រជាពលរដ្ឋបានដែលរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នារាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍។

ក្រោយពេលដែលកម្លាំងសមត្ថកិច្ចបានទទួលដំណឹងនេះរួចមក​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកទប់ស្កាត់ពន្លត់បង្កា​ និងគ្រោះអគ្គីភ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីចេញជួយអន្តរាគមន៍ទប់ស្កាត់បាញ់ពន្លត់នៅករណីអគ្គីភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើ។ នៅដែលកម្លាំងសមត្ថកិច្ចជំនាញ​ផ្នែកទប់ស្កាត់ពន្លត់បង្កា​ និងគ្រោះអគ្គីភ័យ​ បានទទួលដំណឹងនេះរួចមក​ កម្លាំងសមត្ថកិច្ចជំនាញបានចេញប្រតិបត្តិការរថយន្តពន្លត់អគ្គីភ័យចំនួន​ ១២គ្រឿង​ ដោយនៅក្នុងប្រតិបត្តិការនេះ​មានរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន​ OCIC ចំនួន​ ៦គ្រឿង​ និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រសួងមហាផ្ទៃចំនួន​ ២គ្រឿង​ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

សូមបញ្ជាក់ថា​ ករណីអគ្គីភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី​ ហើយអគ្គីភ័យនេះ​ ត្រូវបានសមត្ថកិច្ចបាញ់អោយរលត់នៅវេលាម៉ោង​ ៥និង២០នាទីល្ងាច​ នៅថ្ងៃដដែល​ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបទាំងអស់ចំនួន​ ២០គ្រឿង៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ