ព្រឹតិ្តការណ៍ថ្មីៗ

លោកឆៃ ច័ន្ទតារា រីករាយក្នុងការពន្យល់ណែនាំពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក

8 ខែ មុន 61 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី១៥​ ខែគុម្ភះ ឆ្នាំ២០១៨ ជាថ្ងៃបុណ្យប្រពៃណី វៀតណាម ចិន

ហេីយក៍ជាឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ចិន វៀតណាមធ្វេីដំណេីរកំសាន្តគ្រប់ទិសទីក្រោយពីការសែនកុង ម៉ា តាមទំលាប់រៀងរាល់ឆ្នាំ។

 

លោកឆៃ ច័ន្ទតារាបានប្រាប់ភ្នាក់ងារTNNយេីងថា៖ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងក៍ដូចជាបងប្អូន ដែលធ្វេីដំណេីរតាមដងវិថីនានាក្នុងខេត្តនិងអ្នកបេីកបរមួយចំនួនមិនសូវយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងមួយចំនួនទៀតមិនពាក់មួកសុវត្ថភាព ខ្សែក្រវ៉ាត់ ដឹកលេីសទម្ងន់ និងកែច្នៃទ្រុងរថយន្តខុសបច្ចេកទេសជាច្រេីនឆ្លងកាត់ផ្លូវជាតិលេខ៥និងលេខ៥៧A។

 

ដូច្នេះលោកមិនខ្លាចនឿយហត់ក្នុងការបំពេញតួនាទីតាមបទបញ្ជារបស់ថ្នាក់លើនិងជំនាញរបស់លោកក្នុងការបំរេីប្រជាពលរដ្ឋទោះបីជាមានភាពពិបាកបន្តិចមែនប៉ុន្តែលោកត្រូវតែធ្វេីដេីម្បីកាត់បន្ថោយកំណេីននៃការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

 

ក្នុងរយះពេល១សប្តាហ៍នេះលោកបានសង្គេតឃេីញថាការអនុវត្តន៍របស់លោកទទួលបានជោគជ័យជាបណ្តេីរៗហេីយថ្វីបេីមិនទាន់បាន១០០%យ៉ាងហោចណាស់ក៍មានអ្នកបេីកបរមួយចំនួនធំកំពុងអនុវត្តន៍គួរអោយសសេីរ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់