ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះមួយខ្នង ត្រូវបានអគ្គីភ័យ លេបត្របាក់ស្ទើតែទាំងស្រុង

8 ខែ មុន 113 តូ សុផល

ខេត្តតាកែវ៖ ផ្ទះមួយខ្នង បានរងការឆាបឆេះអស់ស្ទើរតែទាំងស្រុង ដោយសារទុស្សេខ្សែភ្លើង

ហេតុការនេះបង្កការឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងអណ្តើក ស្ថិតក្នុងភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះខាងលើនេះ ធ្វើអំពីឈើលើ ចាក់បេតុងខាងក្រោម ទំហំ ៦x៥ម៉ែត្រ មាន​ម្នាស់ឈ្មោះ ច័ន្ទ ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ឡុង ស៊ីវន អាយុ៤៨ឆ្នាំ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកស្នងការ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាន២គ្រឿង សហការជាមួយរថយន្តពន្លត់អគ្គិភ័យប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់មួយគ្រឿងទៀត ចេញ​អន្តរាគមន៍ពន្លត់ ដោយបានបាញ់ទឹកអស់ចំនួន៥ឡានទើបអាចពន្លត់ភ្លើងអស់ទាំងស្រុង។

លោកស្នងការបន្តថា សម្ភារៈដែលខូចខាតរួមមាន ៖  ម៉ូតូ២គ្រឿង ( C125 ស៊េរី 2017មួយគ្រឿង – ស៊ូម័រមួយគ្រឿង​) -ប្រាក់រៀលប្រហែល ៥០ ០០០ ០០០៛  (ហាសិបលានរៀល) – ប្រាក់ដុល្លារជាង ២០០០០$ ( ជាងពីរម៉ឺនដុល្លាសហរដ្ឋអាមេរិក) -ផ្លាទីនប្រហែល២០តម្លឹង (ម្ភៃតម្លឹង)។ បើតាមមន្ត្រីជំនាញដែលចុះដល់កន្លែងកផតហេតុ មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

ហើយកាលពីពេលថ្មីៗនេះអាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះការអុជទៀន ធូប សែនព្រេនក្នុងឱកាសបុណ្យចូលឆ្នាំចិន ~វៀតណាមផងដែរ ។ ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ