ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញ និងច្បារអំពៅ ចុះណែនាំអប់រំ ពលរដ្ឋ៥០នាក់មកអង្គុយចាំទទួល អាំងប៉ាវពី សម្តេចតេជោ ហ៊ុន សែន

6 ខែ មុន 1227 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

បានសហការជាមួយ លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ករណីមានបងប្អូនប្រជាពលរដ្ឋប្រមាណ ៥០នាក់ មកពីសង្កាត់ច្រាំងបាក់ ខណ្ឌច្បារអំពៅ បានមកប្រមូលផ្តុំគ្នានៅលើសួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ដោយជឿតាមការភូតកុហក់របស់ជនខិលខូចថា សម្តេចតេជោ មកចែកអាំងប៉ាវ ទើបពួកគាត់រង់ចាំទទួលអាំងប៉ាវ ពីសម្តេចតេជោ ។

ដោយមើលឃេីញពីភាពអនាធិបតេយ្យខាងលើ រដ្ឋបាលខណ្ឌទាំង២ បានសហការសម្របម្រួលអោយពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយបានចេញថ្លៃធ្វើដំណើរ និងឧបត្ថម្ភថវិកាជូនពួកគាត់មួយចំនួនផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ