ព្រឹតិ្តការណ៍ថ្មីៗ

អតីត​អ្នកយកព័ត៌មាន​មួយរូប បើករថយន្ត Ford ស៊េរីទំនើបស្លាកលេខ 2U-0636 បុកម៉ូតូកៀបជាប់ក្រោមរថយន្ត!

6 ខែ មុន 44 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាក Ford មួយគ្រឿងបម្រុងនឹងបត់ ស្រាប់តែមានម៉ូតូមួយជិះគ្នា៣នាក់មកវ៉ារថយន្ត ក៏ត្រូវបានរថយន្តបុកអូសម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យបុរស៣នាក់រងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តម៉ាក Ford ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2U-0636 ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូម៉ាក Zoomer-X ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GL-4444 ជិះស្របទិសដៅជាមួយម៉ូតូ ក៏ចង់វ៉ារថយន្ត ស្រាប់តែរថយន្តបត់ក៏បុកម៉ូតូគៀបចូលក្រោមរថយន្តបណ្តាលឲ្យបុរស៣នាក់ដួលរងរបួសស្រាល ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តក៏ហៅអ៉ីសើរ៉េនមក និងហៅឲ្យជំនាញមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ