ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន​ម្នាក់ស្លាុប់ក្នុងរថយន្ត​តាក់ស៊ី​ ដោយមិនដឹងមិនដឹងហេតុ

8 ខែ មុន 150 តូ សុផល

ខេត្តព្រះសីហនុ៖ (ដំណឹងបឋមស្តីពីស្ត្រី ជនជាតិចិន​ម្នាក់ស្លាប់ក្នុងរថយន្ត​តាក់ស៊ី​ ) សមត្ថកិច្ចប្រាប់ដំណឹងជាបឋមមកថានៅវេលាម៉ោង០៦’០៥នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៨

មានរថយន្ត​លុចស៊ីស​ Lexus RX 300 ពណ៌​ខ្មៅមួយគ្រឿង​ ពាក់ស្លាកលេខ​ ពោធិ​សាត់​ 2A-0808 បើកបរដោយឈ្មោះ​ ឡាន​ សុខ​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ មានទីលំនៅ​ភូមិ​បាត់ដំបង​ សង្កាត់​លលកស​ ក្រុង​ពោធិសាត់​ ខេត្ត​ពោធិ៍សាត់​ មានមុខរបរ​រត់តាក់សុី​ បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ ០៣នាក់​ ចេញ​ពីហាង​ម៉ាត​ ភ្នំខៀវខេត្តព្រះសីហនុ​ ទៅភំ្នពេញ​ លុះ​មកដល់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៤០-១៤១​ ភូមិ​អូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្ត​កោះកុង​ អ្នក​បើកបរ​ចូលទៅចាក់សាំង​ ប្រេងឥន្ធនៈ​ស៊ូគីមុិច ​ ទើបដឹងថាមានអ្នកដំណើរ ម្នាក់ស្លាប់ក្នុងរថយន្ត​។

សាកសពដែល​ស្លាប់​ក្នុង​រថយន្ត​នេះឈ្មោះ​ XIAO FENGZHU ភេទស្រី​ អាយុ​ ៤៩ឆ្នាំ​ ស្នាក់នៅខេត្តព្រះសីហនុ​។ក្រោយកើតហេតុកម្លាំង អាវុធហ​ត្ថស្នាក់ការសន្តិសុខ​ ៤០២​ សហការ​ជាមួយ​កម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​ នៅការពារកនែ្លងកើតហេតុ​ ចំណែក​សាកសពរង់ចាំជំនាញខាង​ ខេត្តកោះកុង​ ធើ្វកោសល្យវិច័្ចយ​ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់ មុននឹងប្រគល់ទៅ​អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ