ព្រឹតិ្តការណ៍ថ្មីៗ

ស្វែងយល់អំពីជំងឺដុំសាច់របស់ស្រោមខួរក្បាល! ( Meningioma )

1 សប្តាហ៍ មុន 73 តូ សុផល

ដុំសាច់នេះគឺវាបានកើតឡើងពីស្រោមខួរក្បាលរបស់យើង ហើយគេសង្កេតឃើញថាវាកើតលើស្រ្តីច្រើនជាងបុរស។

ក) តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
– ការរីកលូតលាស់របស់ដុំសាច់នេះមានសភាពយឺតយ៉ាវ ដូច្នេះរោគសញ្ញារបស់វាអាស្រ័យទៅតាមទំហំ និង ទីកន្លែងរបស់វា ។
– រោគសញ្ញាដែលជួបប្រទះញឹកញាប់ដូចជា៖
• ឈឺក្បាល
• ប្រកាច់
• មើលពុំច្បាស់
• ភាពខ្សោយអវៈយវៈ
• និងប្រសិនបើដុំសាច់នោះធំខ្លាំងអាចបណ្តាលអោយសន្លប់បាត់ស្មារតី។

ខ) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ គ្មានការស្រាវជ្រាវណា ដែលបញ្ជាក់ពីមូលហេតុច្បាស់លាសរបស់ជំងឺនេះទេ។

គ) តើមានមធ្យោបាយអ្វីដែលអាចអោយយើងដឹងថាមានដុំសាច់ប្រភេទនេះ?
– កាថតដោយម៉ាស៊ីន CT Scan រឺ MRI អាចអោយយើងធ្វើរោគវិនិច្ឆ័យបាន។
ឃ) ការព្យាបាល៖
– ការវះកាត់ជាមធ្យោបាយ និងជាជម្រើសដំបូងបំផុត ដើម្បីព្យាបាល ដុំសាច់ប្រភេទនេះ ហើយប្រសិនបើការវះកាត់នោះពុំអាចយក ដុំសាច់នោះចេញអស់ យើងត្រូវបន្តការព្យាបាលដោយបាញ់កាំរស្មី (Radiation therapy)។ លើសពីនេះទៅទៀត ប្រសិនបើដុំសាច់នេះតូច ហើយស្ថិតនៅទីកន្លែងដែលលំបាក និងគ្រោះថ្នាក់បំផុត គេអាចធ្វើការព្យាបាលដោយ Radiosurgery ។

ដូចនេះប្រសិនបើលោកអ្នកមានអាការ និងរោគសញ្ញាដូចបានជម្រាបជូន សូមមកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិន្និច្ឆ័យ និងទទួលការព្យាបាលដោយបច្ចេកវិទ្យាទំនើប ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

ប្រភព៖  Calmette Hospital Page

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ