ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តតាក់ស៊ីម៉ែត្រ Black&White បុកគេនៅជ្រោយចង្វាររួចបើករត់ដល់R6 ត្រូវប្រជាពលរដ្ឋដេញឃាត់បាន!

8 ខែ មុន 86 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាក Highlander មួយគ្រឿង ដែលជារថយន្តតាក់ស៊ី Black & Whiteបើកបរដោយបុរសម្នាក់បានបុកជាមួយម៉ូតូនៅមុខសណ្ឋាគារវ៉ាស៊ីនតោន ហើយព្យាយាមបើករត់គេចតែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារ​ TNN ដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងបើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រ Black & White មួយគ្រឿង ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-4992 បើកបរដោយបុរសម្នាក់ បុកពីក្រោយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យហើយរថយន្តក៏ព្យាយាមបើករថយន្តមកដល់ផ្លូវR6 ត្រូវបានរថយន្ត២គ្រឿងដេញកាក់ជាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ