ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបន្តយុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស

1 សប្តាហ៍ មុន 63 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ គិចចាប់ពីម៉ោង០៨ និង ០០នាទីព្រឹក រហូតដល់ម៉ោង២២ និង ០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយ លោក ឈឹម ឌីណា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហកាជាមួយមន្ទីរ សាធារណការាជធានីភ្នំពេញ អនុវត្តន៍ យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស នៅផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុង។
ជាលទ្ធផល៖
បានធ្វើការឃាត់រថយន្តសរុបចំនួន ០៥គ្រឿងរួមមានៈ
១- រថយន្តធុនតូច(តូរីសដឹកសំពីងសំពោង)ចំនួន០១គ្រឿង ( អប់រំណែនាំអោយត្រឡប់ទៅវិញ )
២- រថយន្តធុនធំ សង្ស័យតទ្រុង ចំនួន ២គ្រឿង ( ក្រោយវាស់ជាក់ស្តែកឃេីញថាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចមក ក៏អោយត្រឡប់ទៅវិញ )
៣-រថយន្តធុនធំបេីកបរ នៅផ្លូវហាមឃាត់ចំនួន០៣ ( អប់រំណែនាំអោយត្រឡប់ទៅវិញ ) ចំពោះរថយន្តដឹកលើសទម្ងន់ គឺតម្រូវអោយទំលាក់សំភារះចុះ អោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបអនុញ្ញាតអោយត្រឡប់ទៅវិញផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ