ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់រថយន្តតាក់សុីចំនួន ១៣នាក់បន្ថែមទៀតត្រូវបានអញ្ជើញមកអប់រំណែនាំ មនប្រគល់រថយន្តត្រឡប់ទៅវិញ បន្ទាប់ពីរក្សាទុករយៈពេល ០៣ថ្ងៃ នៅថ្ងៃនេះ

3 ខែ មុន 44 តូ សុផល

 

ភ្នំពេញ៖ លោក ឆាយ វាសនា នាយករងរដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ

និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់រថយន្តតាក់សុីចំនួន ១៣នាក់បន្ថែមទៀតមកអប់រំណែនាំ បន្ទាប់ពីបានចុះប្រតិបត្តិការឃាត់ដកហូតរថយន្តចំនួន ១០គ្រឿង ខណ:ពេលឈប់ចាប់ដាក់ភ្ញៀវ(ម៉ូយ) យ៉ាងអនាធិបតេយ្យបណ្តាលអោយមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយលើដងមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងយកមករក្សាទុកនៅសាលាខណ្ឌសែនសុខរយះពេល ០៣ថ្ងៃកន្លងមកនេះ ។

ជាមួយនេះ លោកបានណែនាំដល់ម្ចាស់រថយន្តតាក់សុីទាំងអស់អោយបញ្ឈប់ការចាប់ដាក់ភ្ញៀវនៅលើដងវិថីសហព័ន្ធរុស្សុី ដែលជាវិថីមានគណៈប្រតិភូជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ និងត្រូវរកទីតាំងដាក់ម៉ូយអោយបានត្រឹមត្រូវកុំអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសូមចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណ:បន្តទៀត ។ ក្នុងករណីំមិនអនុវត្តតាមការណែនាំខាងលើ បើឃាត់រថយន្តបានលើកក្រោយនឹងអនុវត្តវិធានការរដ្ឋបាលទៅតាមនីតិវិធីច្បាប់ ដោយមិនយោគយល់ឡើយ ៕
*ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ