ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ូលិស ពាក់ព័ន្ធករណីលួចគាស់ផ្ទះ !​​

6 ខែ មុន 157 តូ សុផល

ភ្នំពេញ៖ នគរបាលជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រៀក

ចុះទទួលយកមុខសញ្ញាសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (គាស់ផ្ទះមិនបានសំរេច) ដែលប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់មកសមត្ថកិច្ចយើង នៅចំណុចភូមិបង្គៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ គ.ស ២០១៨ វេលាម៉ោង ១៤ និង ១៥ នាទី ។

ហេតុការណ៍ ៖ នៅវេលាម៉ោង ១១ និង ២០ នាទី ចំណុចផ្ទះរបស់ឈ្មោះថៃ សុភាព ភេទប្រុស អាយុ ២៦ ឆ្នាឱ ជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពឡើងលើដំបូល គាស់ទំលុះដំបូលសង្ក័សីដើម្បីចូលលួចទ្រព្យសម្បត្តិខណៈពេលម្ចាស់ផ្ទះកំពុងដេកថ្ងៃ ។ ពេលដែលកំពុងធ្វើសកម្មភាពត្រូវបានម្ចាស់ផ្ទះលាន់លឺសំលេងប្រាវៗលើដំបូល ក៏ចេញទៅមើលស្រាប់តែឃើញជនសង្ស័យឈ្មោះ ភ័ណ្ឌ វ៉ាន់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា កំពុងនៅលើដំបូលផ្ទះ គ្រាន់តែម្ចាស់ផ្ទះឃើញភ្លាមក៏លោតចុះមកដីរួចរត់គេខ្លួន ។

ក្រោយពីជនសង្ស័យព្យាយាមរត់គេចម្ចាស់ផ្ទះ និងប្រជាពលរដ្ឋអ្នកជិតខាងបានឡោមព័ន្ធចាប់បាន និងទូរស័ព្ទមកកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលទ្រៀក ដើម្បីមកយកជនសង្ស័យ ចាត់ការតាមវិធានការច្បាប់ ។ បច្ចុប្បន្ននគរបាលជំនាញផ្នែកយុត្តិធម៌ បានកសាងសុំណុំរឿងបញ្ចូនជនសង្ស័យខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដេីម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើបណ្តឹងម្ចាស់របស់ផ្ទះ ,ចម្លើយសារភាព និងសាក្សី ៕

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយា06

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ