ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ

6 ខែ មុន 131 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨

វេលាម៉ោង ១៥,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដើម្បីផ្សព្វផ្សាយ និងអនុវត្តការងារសំខាន់ៗ មួយចំនួនរួមមាន៖
១-បច្ចុប្បន្នភាព នៃការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមវិថី និងមហាវិថីទាំង១១ខ្សែរ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
២-ការបូកសរុបការងារ ត្រួតពិនិត្យសកម្មភាពយុទ្ធនាការចាប់ឃាត់រថយន្តធន់ធំ តទ្រុងខុសបច្ចេកទេស ចេញ-ចូលក្នុងរាជធានីភ្នំពេញ និងទិសដៅអនុវត្តបន្ត
៣-ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ផ្តោតលើបញ្ហា÷
-ហាមប្រើប្រាស់ផ្លូវគ្រប់ប្រភេទ
-បញ្ហាចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះ និងល្បែងស៊ីសង
-បញ្ហាអគ្គីភ័យ
-ការគ្រប់គ្រងសំរាម
៤-បញ្ហាផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ