ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបវង់អាប៉ោងមួយកន្លែងខណះលោកប៉ាងហៀងអធិការក្រុងបាត់ដំបងដេកលក់ដាស់មិនក្រោក

1 សប្តាហ៍ មុន 444 តូ សុផល

បាត់ដំបង៖ក្រុមអ្នកលេងអាប៉ោងចំនួន៨នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនរួមទាំងវត្ថុតាងត្រង់ចំចំណុចភូមិវត្តលៀប។

យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា៖កាលពីវេលាម៉ោង១២និង០០នាទីក្រុមអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះទៅបង្ក្រាបសំបុកអាប៉ោងត្រង់ចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖គ្រប់អាប៉ោងចំនួន៣ ចានបាញ់អាប៉ោងចំនួន១ កម្រាល និងវត្ថុតាងផ្សេងៗទៀត។

បច្ចុប្បន្នក្រុមអ្នកលេងអាប៉ោងទាំង៨នាក់នោះត្រូវក្រុមអន្តរាគម៍ប្រគល់ទៅការិយាល័យជំនាញចាត់ការទៅតាមនិតិវិធី។

ដោយឡែកប្រសិនបេីយេីងនិយាយអំពីសមត្ថភាពរបស់លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងដ៍ល្បីសំដីផ្អែមហាក់ដូចជាមិនខ្វាយខ្វល់អ្វីទាល់តែសោះចំពោះភូមិឃុំមានសុវត្ថភាពនិងគ្មានល្បែងសុីសង ករណីបាញ់បោះនៅចំណុចភូមិចិនក៍រកមុខមិនឃេីញ ល្បែងគ្រប់យ៉ាងក៍លោកមិនដឹងដូច្នេះប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងអស់ជំនឿយ៉ាងខ្លាំង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ