ព្រឹតិ្តការណ៍ថ្មីៗ

ផ្អើលក្រុង! ដេញតាមបង្ក្រាបអ្នកបើកតាក់ស៊ីក្រហមជួញគ្រឿងញៀន ផ្ទុះអាវុធ១គ្រាប់ ឃាត់ខ្លួនបាន៣នាក់!

8 ខែ មុន 39 តូ សុផល

រាជធានីភ្នំពេញ ៖ បុរស៣នាក់ជិះក្នុងរថយន្តតាក់ស៊ីក្រហម ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងនៃក្រសួងមហាផ្ទៃសង្ស័យក៏ជិះរថយន្តនឹងម៉ូតូប្រដេញឲ្យរថយន្តតាក់ស៊ីនោះ

តែមិនព្រមឈប់ ក៏ព្យាយាមបើករត់គេច ត្រូវសមត្ថកិច្ចផ្ទុះអាវុធមួយគ្រាប់ដើម្បីគំរាម ទើបក្របួចជនសង្ស័យបានចំនួន៣នាក់ បង្កអោយមានការភ្ញាក់ផ្អើល​ទាំងកណ្ដាលយប់តែម្ដង។

ហេតុការណ៏នេះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យភ្នាក់ងារ TNN បានដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរស៣នាក់ជិះក្នុងរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ជារបស់ក្រុមហ៊ុន “តាក់ស៊ីក្រហម” ហើយឃើញកម្លាំងសមត្ថកិច្ចស្លៀកពាក់​ស៊ីវិល​ដែលគេស្គាល់ថាជា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្ស័យបានតាមប្រកិតគ្នា ចាប់ពីផ្លូវម៉ៅសេទុង ដោយមានរថយន្តសមត្ថកិច្ចផងនឹងម៉ូតូផង រហូតធ្វើការដេញតាមឲ្យរថយន្តនោះអោយឈប់ តែអ្នកបើកបរមិនព្រមឈប់ បែរជាបន្ថែមល្បឿនកាន់តែលឿន ទើបសមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធ(បាញ់គំរាម)ចំនួន១គ្រាប់ ចំខាងក្រោយរថយន្ត រួចបើករថយន្តគារថយន្តតាក់ស៊ីនោះឲ្យចូលគៀន ទើបសមត្ថកិច្ចឡោមព័ទ្ធនិងក្របួចបានជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀនមួយចំនួនផងដែរ ។

ក្រោយពេលឃាត់ខ្លួនភ្លាមៗនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់នោះ រួមទាំងរថយន្តយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការស្រាវជ្រាវបន្តនឹងចាត់ការតាមនិតិធីច្បាប់ ៕ AhBoYz៚

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ