ព្រឹតិ្តការណ៍ថ្មីៗ

ហុងដាC125សាកកម្លាំងគ្នា របួសធ្ងន់ស្រាលចំនួន៤នាក់

8 ខែ មុន 172 តូ សុផល

ខេត្តតាកែវ៖មនុស្សប្រុសស្រីចំនួន០៤នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូ៕

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី១៣ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០២ ត្រង់ចន្លោះគីឡូម៉ែតលេខ៩៩.១០០ នៅក្នុងភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវសិស្សចំនួន០៣នាក់ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ សេរ៉ីឆ្នាំ2012 ពាក់ស្លាខលេខតាកែវ.1H.3068 បានបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ មិនដឹងជាយ៉ាងមិច បានទៅបុក ម៉ូតូហុងដាC125ពណ៌ខ្មៅ ឆ្នាំ2016ដែលជិះដោយបុរសម្នាក់ពីមុខក្នុងទិសដៅស្របគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងសង់ខាង។បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោ:ទី១.ឈ្មោះម៉ឺន ចន្រ្ទា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិស៊ីស្លា ឃំុធ្លាប្រជំុ ស្រុកកោ:អណ្តែត ខេត្តតាកែវ(នាក់បើកបរ)រងរបួសធ្ងន់។

ទី២ ឈ្មោះផន ស្រីស្តើង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃំុធ្លាប្រជំុ ស្រុកកោ:អណ្តែត(នាក់រួមដំណើរ)រងរបួសធ្ងន់

ទី៣ ឈ្មោ:តាំង ស្រីលាប ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស៊ីស្លា ឃំុធ្លាប្រជំុ ស្រុកកោ:អណ្តែត រងរបួសស្រាល ទាំង៣នាក់មិនមានពាក់មួកសុវត្ថិភាព ចំណែកជនរងគ្រោ:ម្ខាងទៀតមាន ឈ្មោះ លី ម៉ើ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងលើក ឃំុស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានជិ:ម៉ូតូម៉ាកហុងដាc125 ឆ្នាំ2016ពាក់ស្លាខលេខតាកែវ1L.2358 បានរងរបួសធ្ងន់ មិនមានពាក់មួកសុវត្ថិភាព៕

ក្រោយកើតហេតុជនរងគ្រោ:ទាំង០៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោ:បន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២ គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង រងចាំដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុខន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ