ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងការផ្តល់អនុសាសន៍ ដល់អង្គភាពនគរបាលយុត្តិធម៌

3 ខែ មុន 214 តូ សុផល

ព្រៃវែង៖ នាព្រឹកថ្ងៃ ពុធ ១៤រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៨

នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងការផ្តល់អនុសាសន៍ ដល់អង្គភាពនគរបាលយុត្តិធម៌ លើបញ្ហាអនុវត្តវិធា ការឃាត់ខ្លួន ជាពិសេសគឺការគោរពទម្រង់ការច្បាប់ ពិធីនេះដឹកនាំដោយ ឯកឧត្តម ទិត សុទ្ធី អគ្គព្រះរាជអាជ្ញា នៃ មហាអយ្យាការអមសាលាឧទ្ទរណ៍ និង សហការី ។ មានវត្តមាននាពេលនេះដែរសង្កេតឃើញ វត្តមាន លោក លោកស្រី ឧត្តមសេនីយ៍ ស្នងការរង ទទួលផែន សណ្តាប់ធ្នាប់ ផែន ព្រហ្មទណ្ឌ ផែន ប្រឆាំងបទល្មើស សេដ្ឋកិច្ច នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក ចំណុះផែន ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ទិត សុទ្ធី អគ្គព្រះរាជអាជ្ញា នៃ មហាអយ្យាការអមសាលាឧទ្ទរណ៍ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ ឲ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាព ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។

លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង និងជាប្រធាន ផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើង ស្ដីពីសកម្មភាពការងារ និងការទំនាក់ទំនង រវាងស្ថាប័ន តុលាការ ជាពិសេសការងារទំនាក់ទំនង រវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កន្លងមក គឺមានភាព ល្អប្រសើរ ពិសេសការអនុវត្តន៍នីតិវិធីក្នុងសំណុំរឿងនីមួយៗផងដែរ លោកឧត្តមសេនីយ៍ ស្នងការរង ក៍បានថ្លែងអំណរគុណដល់ ឯកឧត្តម ទិត សុទ្ធី អគ្គព្រះរាជអាជ្ញា នៃ មហាអយ្យាការ អមសាលាឧទ្ទរណ៍ និង សហការី ដែលបានអញ្ជើញចុះមក ប្រជុំថ្ងៃនេះ ដើម្បីពង្រឹង ការអនុវត្តន៍ ច្បាប់ដល់មន្ត្រីនគរបាល យុត្តិធម៌ ឲ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាព ស្របតាមក្រម នីតិវិធីព្រហ្មទណ្ឌ ធ្វើឲ្យមន្រ្តីជំនាញមានសមត្តភាពលើនីតិវិធី ៕ រូបភាព និង អត្ថបទ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ