ព្រឹតិ្តការណ៍ថ្មីៗ

១៤ កុម្ភះ ផ្ដាច់ជីវិតសង្សារខ្ញុំ… (បើកបុករបាំងថ្ម ក្រឡាប់ផ្ងារជើងបោកផ្ទប់និងថ្ម ស្លាប់ម្នាក់របួសម្នាក់)

3 ខែ មុន 1030 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រាន់តែរំលងអាធ្រា្រតឈានចូល ថ្ងៃទី១៤ កុម្ភះ ២០១៨ ភ្លាម គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ

បានកើតឡើងយ៉ាងរន្ធត់ ដោយគូរស្នេហ៍១គូរ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ខាងប្រុសជាអ្នកបើកបរ រថយន្ត ក្នុង ល្បឿនយ៉ងលឿន ចុះពីលើស្ពានជ្រោយចង្វារ បានជ្រុលរបាំងថ្ម ដែលគេដាក់បែងចែងទិសដៅចរាចរណ៍នៅចំណុចគល់ស្ពានខាងកើតបណ្តាលរថយន្តក្រឡាប់ផ្ងារជើងបុកផ្ទប់និងថ្ម ខ្ចាក់ចេញ បុរសនិងនារីដែលជាគូរស្នេហ៍ ចេញមកក្រៅ រងរបួសធ្ងន់ទាំង២នាក់ តែខាងស្រីដង្ហើម ចង្រិត ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ កុម្ភៈ ២០១៨ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បើតាមមិត្តភក្តិក៏ដូចជាប្អូនរបស់នារីរងគ្រោះ ដែលទទួលបានព័ត៍មានពីសមត្ថកិច្ច ប្រចាំការនៅ គោលដៅកន្លែងកើតហេតុខលតាមរយៈទូរស័ព្ទរបស់ជនរងគ្រោះ បានឲដឹងថា ជនរងគ្រោះទាំង២នាក់ជាសង្សានិងគ្នា ទើបនិងចេញពីហូបអី(តែមិនបញ្ជាក់ទីតាំង) ហើយគោលបំណងគឺ ជូននារីរងគ្រោះមកផ្ទះវិញនៅម្តុំសង្កាត់ជ្រោយចង្វារ លុះដល់ម៉ោងខាងលើស្រាប់តែទទួលទូរស័ព្ទពីសមត្ថកិច្ចថាជនរងគ្រោះទាំង២នាក់ជួបគ្រោះ បាត់ទៅហើយ ។ ប្រភពដដែលបានបន្តថា នារីរងគ្រោះមានឈ្មោះ តាតា រីឯ បុរស មានឈ្មោះ ហ៊ាវី ទាំង២នាក់មានវ័យជាង២០ឆ្នាំ ។

តាមសាក្សីពីសមត្ថកិច្ចនគរបាល ប្រចាំការគោលដៅកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ គឺមានរថយន្តឡិចស៊ីសRX300ពណ៍ទឹកមាស ពាក់ស្លាក់លេខភ្នំពេញ2U-3668 បើកចុះពីលើស្ពានជ្រោយចង្វារថ្មី ក្នុងទិសដៅពីលិចទៅកើត ល្បឿងមួយយ៉ាងលឿន ដូចព្យុះ ខណៈមកដល់ចំណុចកើតហេតុ រថយន្តឡិចស៊ីស បានវ៉ារថយន្តហាយឡែនឌើមួយគ្រោះនៅខាងឆ្វេងដៃ ស្រាប់តែវ៉ាក់អឺ ជាមួយនិងរបាំថ្ម ខណ្ឌចែកទិសដៅចរាចរណ៍ បានចាំហ្វ្រាំងអូសជា២០ម៉ែត ជ្រុលទៅបុករបាំងថ្ម ពេញទំហឹងលាន់ឭដូចរន្ទះ ខ្ទេចអស់១កង់ បណ្តាលរថយន្តក្រឡាប់ផ្ងារជើង បុកផ្ទប់និងថ្ម ខ្ជាក់ជនរងប្រុសស្រីដែលជាគូរស្នេហ៍ ចេញមកក្រៅ រងរបួសធ្ងន់ទាំង២នាក់ តែខាងស្រីដង្ហើម ចង្រិត ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយក្លីនិកឯកជន មកដឹកទៅសង្គ្រោះបន្ទាន់ លុះមួយសន្ទុះក្រោយមក ខាងរថយន្តសាមុយ ផ្តល់ដំណឹងមកសមត្ថកិច្ចថា នារីរងគ្រោះមិនសង្ឃឹមនោះ ជួយហៅសាច់ញាតិឆាប់ មកដោយឡែករថយន្តបង្ករ ត្រូវបាននគរបាលជំនាញចរាចរណ៍ក្រុងមកវាស់វែង និងស្ទួចយកទៅ កាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយ ៕​ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ