ព្រឹតិ្តការណ៍ថ្មីៗ

Breaking News | អគ្គិភ័យកំពុងឆាបឆេះ​ចេញពីក្នុងបន្ទប់ដាក់សៀវភៅ សាលាសម្ដេចឪ ផ្អើលទាំងព្រលឹម​!

1 សប្តាហ៍ មុន 491 តូ សុផល

រាជធានីភ្នំពេញ​ ៖ សេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ TNN បានអោយដឹងថា​មានអគ្គីភ័យមួយបានឆាបឆេះ ហ៊ុយផ្សែងខ្មួលខ្មាញ់ ចេញពីក្នុងបន្ទប់ដាក់សៀវភៅ លើអគារជាន់ទី១ សាលាសម្ដេចឪ ខេត្តបាត់ដំបង​​​ បង្កការភ្ញាក់ផ្អើលដល់សិស្សានុសិស្សផងដែរ។

ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡើងនៅនាវេលាម៉ោង​០៦:​៣០នាទី​ព្រឹក ថ្ងៃពុធ ទី១៤ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅក្នុងបន្ទប់ដាកភ្ញាក់ផ្អើលដល់សិស្សានុសិស្សយ៉ដែរ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំពោះការឆាប់ឆេះខាង​លើនេះបណ្តាលឲ្យខូចខាតកម្ទេចក្រដាសនឹងសម្ភារមួយចំនួនទៀត​ ប៉ុន្តែមិនបានបណ្តាលអោយមនុស្សណាម្នាក់រងគ្រោះករណីអគ្គិភ័យនេះឡើយ។

ជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ​ដោយសារទុស្សេខ្សែភ្លើង កើតចេញជាអណ្តាតភ្លើងឆាបឆេះឡើក្រុងបាត់ដំបង។ សមត្ថកិច្ចបានបន្តទៀតថា ​ក្រោយពីទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋភ្លាមៗ​ កម្លាំងសមត្ថកិច្ចមូលដ្ឋា​ននឹងកម្លាំងសមត្ថកិច្ចបាន ទាល់ទងរថយន្តពន្លត់អគ្គិភ័យ​ បានបានចុះអន្តរាគមន៍ហើយ ព័ត៌មានបន្ថែម​ TNN នឹងជម្រាបជូនពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ