ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ត់ ប៊ុនគីម មេគ៣ វរះ២០៤ ការពារព្រំដែនស្រុកស្នួលកំពុងតែល្បីល្បាញ ខាងកាងបទល្មើសព្រៃឈើ

3 ខែ មុន 296 តូ សុផល

ខេត្តក្រចេះ៖ លោកហ៊ត ប៊ុនគីម ដែលគេស្គាល់ថាជាមេ (គ៣) នៃវរ:ការពារព្រំដែនលេខ២០៤ កំពុងតែល្បី នៅក្នុងខេត្តក្រចេះ កំពុងតែកក្រើកសារជាថ្មីម្តងទៀតហើយនៅចំណុចការ 3ឃុំក្រញូងសែនជយ័ ស្រុកស្នួលក្រចេះ ដោយយកអំណាច និងតួរនាទីជាមន្ត្រីយោធា មេបញ្ជាការ (គ3) ត្រូវបានប្រជាពលរដ្ឋ នៅក្នុងតំបន់នោះនាំគ្នារិះគន់យ៉ាងចំៗថា៖ លោក ហ៊ត់ ប៊ុនគីម ជា(មេគ3)រូបនោះកំពុងប្រើអំណាចជាកងកម្លាំងប្រដាប់ទៅដោយអាវុធ និងបញ្ជាឲ្យកូនចៅនៅក្រោមឱវាទរបស់ខ្លួនចំនួន៤ នាក់បំពាក់ដោយអាវុធគ្រប់ដៃ ចុះទៅការពារនៅកន្លែង ទីតាំងស្តុបឈើនិងនៅកន្លែងលើកឈើដាក់ឡានដើម្បីឆ្លងដែនទៅប្រទេសវៀតណាម។

ជាងនោះទៅទៀត លោក ហ៊ត់ ប៊ុនគីម ក៏បានដាក់កម្លាំងកូនចៅឲ្យទៅឈយាមការពារ ឡានយីឌុប ចំនួន២គ្រឿងជារបស់ថៅកែវៀតណាមដែរ ដោយឆ្លងចេញចូលមកទិញឈើ នៅចំណុចការ៣ ឃុំក្រញូងសែនជយ័ ស្រុកស្នួលខេត្តក្រចេះ៕

បើតាមការាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានបញ្ជាកថា រថយន្តយីឌុប ដែលបានចូលមកលើកឈើមានចំនួន៤គ្រឿងហើយឡានដឹកឈើទាំងនោះត្រូវលោក ហ៊ត់ ប៊ុនគីមនាំចេញតាមច្រក ជ័យឃ្លាំង និងច្រក ដេ១៦ទៅប្រទេសវៀតណាម ហើយមន្ត្រីជំនាញសមត្ថកិច្ចឈរជើង នៅតាមច្រករបៀងទាំងនោះថាកំពុងមានការលាក់បាំងនិងឃុបឃិតគ្នា ជាប្រព័ន្ធ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ទើបមិនបង្ក្រាបទុកឲ្យឡានដឹកឈើ របស់ថៅកែវៀតណាមចេញចូលបានយ៉ាងរលូនដល់សព្វថ្ងៃនេះ៕

តើ អភិបាលខេត្ត ស្នងការខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ  និងស្ថាបនពាក់ព័ន្ធ ក្នុងខេត្តក្រចេះទៅណាអស់ហើយ ម្តេចមិនជួយទប់ស្កាត់ផង បើតែយ៉ាងនេះគង់តែរលាយអស់មិនខានឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ