ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ ក្នុងករណីអគ្គិភ័យឆាបឆេះអាគារ First Cambodia

8 ខែ មុន 194 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៨,១០នាទីយប់ មានករណីអគ្គីភ័យឆាបឆេះអាគារ First Cambodia ជាន់ទី២

ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ភ្លាមៗនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះដល់កន្លែងកើតហេតុនិងបានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គីភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកអោយរលត់ទៅវិញ នៅវេលាម៉ោង ១០,០០នាទីយប់ នាថ្ងៃដដែល ។

ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងអាគារមួយចំនួនធំ និង ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១២គ្រឿងផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ