ព្រឹតិ្តការណ៍ថ្មីៗ

រំលាក់ទុកប៉ុណ្ណឹងហើយ នៅតែសមត្ថកិច្ចរកឃើញទៀត

7 ខែ មុន 341 តូ សុផល

ខេត្តតាកែវ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ចាប់ឃាត់ខ្លួនរួមនិងអាវុធខ្លី ម៉ាកK54មួយដើមប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញានេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃអង្គារ៍១៣រោច ខែមាឃ នព្វសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងស្វាយ ឃំុតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកវរ:សេនីយ៍ទោឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ដោយមានការអនុញ្ញាតិពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោសុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នឹងមានការសម្របសម្រួលពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រូបលោកបានដឹកនាំកម្លាំងជំនាញចុះសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុតាភេម បានចុះឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ទួន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃំុតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាមុខសញ្ញាជួញដូរយ៉ាងសកម្ម។

លោកអធិការបានឲ្យដឹងទៀតថាក្រោយពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន. សោរឡាន០១ សោរម៉ូតូ០១ប្រដាប់ជក់គ្រឿងញៀនចំនួន០១ រួមនិងអាវុធខ្លី០១ដើមម៉ាកK54 មានគ្រាប់ចំនួន០១គ្រាប់ ដែលជនសង្ស័យបានយកស្កុតរំុជំវិញ ហើយបានរុំភួយនិងអង្រឹង ហើយបានយកទៅរុំនៅដើមទំពូងជាប់នឹងរបងពីខាងត្បូងផ្ទះ៕

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណំុរឿងតាមនិតិវិធីច្បាប់។ ដោយ ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ