ព្រឹតិ្តការណ៍ថ្មីៗ

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់បុរី និងម្ចាស់ក្រុមហ៊ុនលាយបេតុងទាំងអស់ ក្នុងមូលដ្ឋានខណ្ឌដង្កោ

6 ខែ មុន 156 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់បុរី និងម្ចាស់ក្រុមហ៊ុនលាយបេតុងទាំងអស់ ក្នុងមូលដ្ឋានខណ្ឌដង្កោ។

ក្នុងនោះលោកអភិបាលបានណែនាំខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
– តម្រូវឲ្យគ្រប់បុរីទាំងអស់មានសន្តិសុខយាម ប្រចាំកាឲ្យបានត្រឹមត្រូវ ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ។
– ការងារអនាម័យបរិស្ថាន នៅក្នុងបុរី ដោយត្រូវយកចិត្តទុកដាក់សម្អាតតាមផ្លូវនានាក្នុងបុរី រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
– រាល់សំណង់ទាំងអស់នៅក្នុងបុរី ត្រូវមានលិខិតអនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវ និងមិនត្រូវសាងសង់នៅលើចំណីបឹង ស្ទឹង ប្រឡាយ ចំណីផ្លូវ និងដីសាធារណៈរបស់រដ្ឋជាដាច់ខាត
-ចំពោះទួលសុវត្ថិភាពនៅតាមផ្លូវក្នុងបុរី ត្រូវធ្វើអោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយមានលាបពណ៌សម្គាល់អោយបានត្រឹមត្រូវ ជៀសវាងការបង្ករគ្រោះថ្នាក់។
– សូមម្ចាស់បុរីទាំងអស់ សហការល្អជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងពេលរៀបចំអភិវឌ្ឍ ដាក់ប្រព័ន្ធលូទៅតាមបច្ចេកទេស និងត្រូវអនុញ្ញាតឲ្យអជ្ញាធរ អង្គភាពជំនាញនានា ចូលបំពេញភារកិច្ចនានា។
– ចំពោះក្រុមហ៊ុនក្រឡុកបេតុងទាំងអស់ក្នុងខណ្ឌ ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មឲ្យបានត្រឹមត្រូវ អ្នកបើកបរត្រូវមានប័ណ្ណបើកបរ និងបើកបរដោយសិលធម៌ ជៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
– តំណាងក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាជាមួយអជ្ញាធរខណ្ឌដង្កោ លើការបើកបរ ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់នានា
-រថយន្តទាំងអស់ត្រូវធ្វើចរាចរទៅតាមម៉ោងពេលដែលបានអនុញ្ញាត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ