ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃួង ស្រេង ពិភាក្សាការងារជាមួយ លោក Edward Vaizey បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស

11 ខែ មុន 111 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Edward Vaizey បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស ហើយជំនួបនេះក៏បានពិភាក្សាអំពីបច្ចេកទេសនៃការសាងសង់ស្ពាន និងស្ពានអាកាសផងដែរ។

 

ឯកឧត្តមអភិបាលបានគូសបញ្ជាក់ថា រាជធានីភ្នំពេញនៅត្រូវការកសាងហេដ្ឋារចនាសម្ព័នជាច្រើនទៀត បើទោះបីជាមានស្ពានឆ្លងទន្លេ ឬស្ពានអាកាសមួយចំនួនក្តី។

 

ចំពោះការលើកឡើង ពីគម្រោងសាងសង់ស្ពាននេះ ឯកឧត្តមអភិបាលបានឯកភាពនឹងគាំទ្រគម្រោងនេះ ដោយឯកឧត្តមនឹងចាត់ឲ្យឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ សិក្សាពីការងារនេះ ជាមួយនឹងក្រុម បេសកជនពិសេសផ្នែកពាណិជ្ជកម្មនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស់ ប្រចាំកម្ពុជា៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!