ព្រឹតិ្តការណ៍ថ្មីៗ

លោកលី សាវ៉េត អញ្ជើញបិទសន្និបាតរបស់មន្ទីររៀបចំដែនដីខេត្តកំពត

6 ខែ មុន 94 តូ សុផល

ខេត្តកំពត៖ បន្ទាប់ពីដំណើរការពេញមួយព្រឹកប្រកបដោយភាពជោគជ័យ កាលពីវេលាថ្ងៃត្រង់ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១

ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ គ.ស ២០១៨​ តំណាងឱ្យឯកឧត្តម ជាវ តាយ អភិបាលខេត្ត លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅបន្តសម្រាប់អនុវត្តរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនៅសាលប្រជុំសាលាខេត្តកំពត។

មានប្រសាសន៍ក្នុងឱកាសនេះ លោក លី សាវ៉វេត បានលើកឡើងថា កិច្ចការងាររៀបចំដែនដី និងសំណង់ជាតួនាទីចាំបាច់របស់មន្ត្រីជំនាញក្នុងចំណាត់ការរាល់បទល្មើសនៃការបំពានដីរដ្ឋ ក៏ដូចជាការសាងសង់សំណង់ណាមួយដោយពុំមានច្បាប់អនុញ្ញាត។ ចំណែកអាជ្ញាធរត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពបន្ទាប់ពីមានសំណើសុំកិច្ចអន្តរាគមន៍ដើម្បីចាត់វិធានការចំពោះករណីរូបភាពណាមួយប្រាសចាកនឹងផ្លូវច្បាប់ទាំងនោះ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ទាំងពីរភាគីមិនអាចដាក់បន្ទុកឱ្យគ្នាទៅវិញទៅមកនោះឡើយ ពោលគឺរួមសហការគ្នាដើម្បីរក្សាការពារផលប្រយោជន៍សាធារណៈ និងជំរុញដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ