ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្ត​កំពត​បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២

6 ខែ មុន 340 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៣រោច ខែមាឃឆ្នាំរកានព្វស័កព.ស​២៥៦១​
ត្រូវថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៨។

​​រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៥អាណត្តិទី២ក្រោមអធិបតីភាពឯ.ឧ អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តនិង ឯ.ឧជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះបានផ្ដោតលើខ្លឹមសាររួមមាន៖
១-ពិនិត្យ អនុម័តរបៀវារៈនៃកិច្ចប្រជុំ​សាមញ្ញ​លើកទី​៤៥របស់ក្រុមប្រឹក្សាខេត្ត។​
២-ពិនិត្យ អនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ អនុម័តលើកំណត់
ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៧របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ អនុម័ត លើ សេចក្ដី​ព្រាងរបាយការណ៍ ប្រចាំខែមករា​ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។​
៥-ពិនិត្យ អនុម័ត លើការបែង ចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក សាលា
ខេត្តសម្រាប់​ខែមករាឆ្នាំ​២០១៨​៦-ពិនិត្យ និងអនុម័ត លើសេចក្ដី​ព្រាង សេចក្ដី​សម្រេចស្ដីពី៖​
-ការកែសម្រួល​សេចក្ដី​សម្រេច ស្ដីពី​ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបប​ធ្វើ​ការងារជូនគ​ណៈ​អភិបាល​ខេត្ត​កំពត។​
-ការកែសម្រួលសមាសភាពគណៈកម្មាធិការ ពិគ្រោះ​យោបល់​ស្រ្តីនិងកុមារនៅក្នុងក្រុមប្រឹក្សាខេត្តកំពត។​
-ការកែសម្រួល​សមាសភាព​គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកំពត។​
៨-បញ្ហាផ្សេងៗនិងការចូលរួមមតិរបស់អង្គប្រជុំ។
ឯកឧត្ដម​ អ៉ឹងម៉េងហួរ ប្រធានក្រុមប្រឹក្សា ខេត្ត បានកោតសរ
សើរចំពោះ រដ្ឋបាលខេត្តនិងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ដែលតែងតែបានយកចិត្តទុកដាក់ ក្នុងការជំរុញបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ព្រមទាំងមានការអភិវឌ្ឍន៍ រីកចម្រើនគួរអោយប្រសើរនាឆ្នាំ​២០១៧កន្លងទៅ​នេះ។ ប៉ុន្ដែទន្ទឹមនោះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលរដ្ឋបាលខេត្តក៏ដូចជា មន្ទីរជំនាញត្រូវបន្តខិតខំ យកចិត្តទុកដាក់ បន្ថែមទៀត គឺការផ្ដល់សេវារដ្ឋបាលសាធារណៈការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើងផងដែរ។​
ឯ.ឧ ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត​ក៏បានកោតសរសើរផងដែរ។ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត​ដែលតែងតែមានកិច្ចសហការល្អជាមួយគណៈអភិបាលខេត្តក៏ដូចមន្ទីរអង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ។ ធ្វើអោយការអនុវត្តតួនាទី ភារកិច្ច របស់​ខ្លួន បានសម្រេច​លទ្ធផល​ល្អប្រសើរ។​
ជាមួយ​នឹង​ឱកាសនេះ ឯកឧត្ដម​ជា​វ តាយ ក៏បានសំណូមពរផ្ដាំផ្ញើ​ដល់មន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវបន្ត​ពង្រឹង​ការយកចិត្តទុកដាក់អោយបានសកម្មបន្ថែមទៀត​។ ដើម្បី​រួមគ្នា​ថែរក្សា​ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងកសាងអភិវឌ្ឍន៍​ខេត្ត​កំពត អោយបានកាន់តែរីកចម្រើន សំដៅបម្រើដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជនបន្ថែមទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ