ព្រឹតិ្តការណ៍ថ្មីៗ

លោក សក់ ច័ន្ទកញ្ញារិទ្ធ ដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារ និងស្វែងយល់ចំណុចខ្វះខាត

11 ខែ មុន 175 តូ សុផល

ភ្នំពេញ៖ ដើម្បីពង្រឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន

ការប្រើប្រាស់ សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព នៅថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃអង្គារិ៍ ១៣ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះមកធ្វើការពិនិត្យអំពីលទ្ធផលការអនុវត្តការងារកន្លងមក និងស្វែងយល់ចំណុចខ្វះខាត និងដោះស្រាយបញ្ហាប្រឈមនានា នៅរដ្ឋបាលខណ្ឌសែនសុខ ក្រោមអធិតបតីភាព លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ និងមានការចូលរួមពី ក្រុមការងារអត្រានុកូលដ្ឋានរដ្ឋបាលរាជធានីភ្នំពេញ​ លោកស្រី ប្រធានការិយាល័យរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!