ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំបូកសរុបការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម របស់ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ និងលើក ទិសដៅការងារ ខែមីនា ឆ្នាំ២០១៨

8 ខែ មុន 121 តូ សុផល

ព្រៃវែង៖ កិច្ចប្រជុំបូកសរុបការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម របស់ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រចាំខែកុម្ភៈ ឆ្នាំ២០១៨

និងលើក ទិសដៅការងារ ខែមីនា ឆ្នាំ២០១៨ របស់ ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ។
នាព្រឹកថ្ងៃអង្គារ៍ ១៣ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំបូកសរុបការងាររក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ និងលើកទិសដៅ ការងារ ខែ មីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង ប្រធានអង្គប្រជុំ។
ដោយមានការអញ្ជើញ ចូលរួម ពីសំណាក់ លោក លោកស្រីស្នងការរង នាយរងការិយាល័យកណ្តាល នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរៈ៦០៧ អធិការ អធិការរងទាំង១៣ ស្រុក ក្រុង ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន១១៦ ប៉ុស្តិ៍ ។
លោកឧត្តមសេនីយ៍ត្រី ឌឹម យ៉ារ៉ុម ស្នងការរង បានធ្វើរបាយការណ៍ស្តីពីការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម របស់ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួនពីរ បានប៉ុស្តិ៍ធ្វើបទអន្តរាគមន៍ក្នុងការអនុវត្តគោលនយោបាយ ភូមិ,ឃុំមានសុវត្ថិភាព ក្នុងនោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃស្រឡិតស្រុកពាំង និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អង្គរអង្គង់ ស្រុកពាមជរ៍ ។

ឧត្តមសេនីយ៍ទោ ស្រេង ជា ប្រធានអង្គប្រជុំ បានផ្តាំផ្ញើដល់មន្ត្រីនគរបាល ដែលបានអញ្ជើញមក នាពេលនេះ គឺត្រូវយកចិត្តទុក ដាក់ប្រសាសន៍ផ្តាំផ្ញើរ របស់អគ្គស្នងការនគរបាលជាតិ ក្នុងការបំពេញ ការងារឲ្យបានល្អ ត្រូវលុបបំបាត់ចោលនូវភាពអសកម្ម នានាដែលកើតមាននៅក្នុងមូលដ្ឋានឲ្យអស់។

បញ្ហាគ្រឿងញៀន ឧត្តមសេនីទោ ស្រេង ជា ស្នងការ បានជំរុញឲ្យនគរបាននៅមូលដ្ឋានចុះអប់រំ ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ស្តីពីផលប៉ះពាលនៃគ្រឿងញៀន ជាពិសេស ដល់ផ្ទះគ្រួសារណារ ដែរកូនចៅញឿនថ្នាំ ពន្យល់ណែនាំឪពុកម្តាយជាប្រចាំធ្វើយ៉ាងណាឲ្យខ្នងផ្ទះរបស់គាត់ឲ្យក្លាយជា កន្លែងបន្សាបគ្រឿងញៀន ។

បញ្ហាអគ្គីភ័យ ឧត្តមសេនីស្នការ បានជំរុញគ្រប់អធិការនគរបាលស្រុក ក្រុងទាំងអស់ បន្ត ពង្រឹងយន្តការទប់ស្កាត់បញ្ហានេះ ដោយបន្តអប់រំដល់ប្រជាពលរដ្ឋឲ្យបានយល់ ដឹងពីវិធីបង្ការគ្រោះ អគ្គីភ័យ នឹងតម្រូវឲ្យមានបំពង់ខ្យល់ហ្គាសពន្លត់អគ្គីភ័យនៅគ្រប់ផ្ទះ ស្ថាបន័រដ្ឋ អង្គភាព… និងតាមរោងចក្រនានា ដែលបញ្ហានេះអាចកាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់ឲ្យមកនៅកម្រិតទាបបាន ។

បញ្ហាចរាចរណ៍ ឧត្តមសេនីយ៍ ស្នងការ ជំរុញឲ្យមន្រ្តីអនុវត្តច្បាប់ ធ្វើជាគំរូមុនគេ ក្នុងការគោរពច្បាប់ ចំពោះមន្រ្តីមិនគោរពច្បាប់ ត្រូវចាត់វិធានការទៅតាមច្បាប់កំណត់ ក្នុងនោះ ឧត្តមសេនីយ៍ស្នងការ ណែនាំដល់ ការិយាល័យជំនាញ និង បណ្តាអធិការ នគរបាលស្រុក,ក្រុង និងវរះការពារព្រំដែន គោក ៦០៧ បន្តចុះផ្សព្វផ្សាយច្បាប់ចរចរណ៍គោកថ្មី ជាប្រចាំចំពោះមន្រ្តីចរាចរណ៍ត្រូវសុភាព រាបសារ បន្ទន់ឥរិយាបទ និងគោរពសីលធម៌វិជ្ជាជីវៈ ។
ឧត្តមសេនីយ៍ ស្នងការដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំខិតខំ បន្តចុះធ្វើវេទិការសាធារណៈនៅតាមភូមិ ឃុំ សង្កាត់ ដើម្បីក្តាប់នូវរាល់សូមណូមពរ នានារបស់ប្រជា ពលរដ្ឋ ហើយយក ដោះស្រាយនូវរាល់ សូមណូម ពរទាំងនោះ ជូនពួកគាត់អោយបានទាន់ពេលវេលា៕
អត្ថដោបទ និង រូបភាព យ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ