ព្រឹតិ្តការណ៍ថ្មីៗ

លោក ឯម ភារី នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣និងលោក យាន ឧត្តមយកអំណោយជូនដល់កម្លាំងប្រជាកាពារភូមិ

3 ខែ មុន 51 តូ សុផល

ភ្នំពេញៈ នគរបាលប៉ុស្តិស្ទឹងមានជ័យ៣រួមជាមួយនិងសាលាសង្កាត់ស្ទឹងមានជ័យ៣នាំយកអំណោយផ្ទាល់ខ្លួននិងថវិកា

ជូនដល់កងកម្លាំងប្រជាកាពារភូមិដែលជួបទុក្ខលំបាក
អំណោយទាំងនេះបានប្រគល់ជូនកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃអង្គារ៍ទី១៣ខែកុម្ភះឆ្នាំ២០១៨នៅក្នុងភូមិឫស្សី២សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។

លោក. ឯម ភារី. នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣និងលោក យាន. ឧត្តម. ដែលជាដំណាងអោយខាងសង្កាត់ស្ទឹងមានជ័យ៣បានយកអំណោយផ្ទាល់ខ្លួនជូនដល់បងប្រុស. អានដែលបានបំរើកាជាប្រជាកាពារក្នុងសង្កាត់ស្ទឹងមានជ័យ៣ដែលជួបទុក្ខលំបាកខ្វះខាតនៅក្នុងគ្រួសាររួមមាន៖

១. អង្ករចំនួន១បាវ
២. ទឹកត្រីទឹកសុីអុីវត្រីខមួយយួរៗ
៣. ស្ករសបីចេងនិងអំបិល
៤. ថវិការចំនួន១០មុឺនរៀល
ដោយមានកាយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានរបស់លោកបើសិនជាមានកាខ្វះខាតនិងជួយទុក្ខលំបាកលោកតែងតែជួយទោះជាមានចំនួនតិចតួចក្តីលោកខិតខំជួយដល់បងប្អូនដែលនៅក្នុងមូលដ្ឋានរបស់លោក។

ក្នុងនោះដែរលោក ឯម. ភារី. នាយប៉ុស្តិស្ទឹងមានជ័យ៣បានផ្តាំផ្ញើរដល់បងប្អូនដែលជាប្រជាពលរដ្ឋរសលនៅក្នុងមូលដ្ឋានទាំងអស់បើសិនជាមានរឿងដូចជាករណីចែកចាយគ្រឿងញៀនប្រើប្រាស់និងមានបទល្មើសផ្សេងៗសូម រាយការណ៍មកដល់លោកនិងជួយអន្តរាគមន៍ភ្លាមៗ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ