ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញមុខជនសង្ស័យចំនួន​ ២នាក់​ ពាក់ព័ន្ធនឹងករណីកែ្លងបន្លំ​ និងប្រើប្រាស់ឯកសារសាធារណៈក្លែង​ (ក្លែងស្លាកលេខរថយន្ត)

6 ខែ មុន 130 តូ សុផល

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨នេះ​ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

បានធ្វើការបង្ហាញមុខនៅជនសង្ស័យចំនួន​ ២នាក់​ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួចរថយន្ត​ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់ការខ្លួនជនសង្ស័តខាងលើ។

ជនសង្ស័យទាំង​ ២នាក់ខាងលើរួមមាន​ ទី១-ឈ្មោះ​ ឈាង​ ឧត្តម​ ហៅដំ​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ទិញលក់រថយន្ត​ ស្នាក់នៅផ្ទះលេខ៣១អឺ​ ផ្លូវលេខ៧​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ និងទី២-ឈ្មោះ​ ចាន់​ រិទ្ធី​ ហៅពៅ​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជាងថតរូបចល័ត​ ស្នាក់នៅភូមិអណ្តូងស្នាយ​ ឃុំជើងព្រៃ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។

លោក​ ប៊ុន​ សត្យា​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ភ្នាក់ងារ​ Swift News​ អោយដឹងថា​ កាលពីថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលាម៉ោង​ ១៣និង៣០នាទីរសៀល​ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ ដែលពាក់ព័ន្ធទៅនឹងករណីកែ្លងបន្លំ​ និងប្រើប្រាស់ឯកសារសាធារណៈក្លែង​ (ក្លែងស្លាកលេខរថយន្ត)​ ដែលត្រូវបានឃាត់ខ្លួននៅចំណុចមុខវត្តវាលស្បូវ​ តាមបណ្តោយផ្លូវជាតិលេខ១​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ដោយបានធ្វើការដកហូតរថយន្តទាំង​ ២គ្រឿង​ ទី១-ម៉ាក​ Toyota Highlander ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ កណ្តាល​ 2A-3052 និងទី២-ម៉ាក​ Toyota Camery ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AP-1361​ ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់យកមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីធ្វើការសាកសួរទៅលើជនសង្ស័យទាំង​ ២នាក់ខាងលើ។

ក្រោយពីបានធ្វើការសាកសួរជនសង្ស័យទាំង​ ២នាក់ខាងលើរួចមក​ សមត្ថកិច្ចជំនាញការិយាលព្រហ្មទណ្ឌកម្រិតស្រាល​ បានធ្វើលិខិតស្នើសុំបញ្ជាក់ពីភាពត្រឹមត្រូវ​ ឬក្លែងក្លាយលើស្លាកលេខរថយន្ត​ ខាងលើតាមសំណើរលេខ​ ២២/២០១៨​ ចុះថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ទៅអគ្គនាយកដ្ឋានដឹកជញ្ជូន​ ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន​ ដើម្បីធ្វើការត្រួតពិនិត្យ។

នៅពេលដែលសមត្ថកិច្ចជំនាញបានត្រួតពិនិត្យរកឃើញថា​ រថយន្តដែលពាក់ស្លាកលេខ​ កណ្តាល​ 2A-3052 គឺជាស្លាកលេខរបស់រថយន្ត​ម៉ាក​ Hyundai Mini Bus ពណ៌ក្រហមក្រម៉ៅ​ ដែលមានលេខតួ​ KMJFD37FPUS159140 លេខម៉ាស៉ីន​ D4BAT156105 មិនមែនជាស្លាកលេខរបស់រថយន្តម៉ាក​ Toyota Highlander ពណ៌ទឹកប្រាក់​ លេខតួ​ JTECD21A010001507 លេខម៉ាស៉ីន​ 2A27274044 លតាបត្រ័លេខ​ 05-08-7897ទេ។ ចំណែកឯស្លាកលេខ​ ភ្នំពេញ​ 2AP-1361 ជាស្លាកលេខរបស់រថយន្តម៉ាក​ Toyota ពណ៌ក្រហម​ លេខតួ​ 5TDZA22CO4S195306 លេខម៉ាស៉ីន​ 3MZ4297520 មិនមែនជាស្លាកលេខរបស់រថយន្តម៉ាក​ Toyota Camry ពណ៌ស​ លេខតួ ​4T-1BE32KX2U09140 លេខម៉ាស៉ីន​ 2AZ7237517 លតាបត្រ័លខ​ 10-01-8995ទេ។

ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យទាំង​ ២នាក់ខាងលើរួចមក​ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការបន្តតមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ